រុស្សី ទម្លាយពីករណីនាវាផ្ទុកមីស៊ីល Moskva បានលិចដែលធ្វើឲ្យនាវិកស្លាប់ និងរងរបួស តែមិនមែនអ៊ុយក្រែនបាញ់មីស៊ីលនោះឡើយ

0
24451

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ជាលើកដំបូងថា នាវិកនៃនាវាផ្ទុកមីស៊ីល Moskva បានស្លាប់និងរងរបួស នៅពេលនាវាលិចកាលពីសប្តាហ៍មុន។ ដែលក្រសួងបាននិយាយថា “ទាហានម្នាក់ត្រូវបានសម្លាប់ ខណៈសមាជិកនាវិកចំនួន២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន”។ ហើយ“សមាជិកដែលនៅសល់៣៩៦នាក់ ត្រូវបានជម្លៀ​សចេញ”។ ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែមេសា ប្រទេសអ៊ុយក្រែន​ បានឲ្យដឹង​ថា ខ្លួន​បានបើក​ការ​វាយ​ប្រហារ​លើ​នាវាចម្បាំង Moskva ប៉ុន្តែ​រុស្ស៊ី​អះអាង​ថា គ្រាប់​រំសេវ​នៅ​លើ​នាវា​បាន​ផ្ទុះ។ នាវាចម្បាំង Moskva ត្រូវបានគេរាយការណ៍ថា កំពុងសណ្តោងទៅតំបន់ គ្រីមៀរ ដើម្បីជួសជុលនៅពេលនាវាលិចចូលទៅក្នុងសមុទ្រខ្មៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធារុស្ស៊ីនិយាយថា “ក្នុងអំឡុងពេលអូសនាវា Moskva ទៅកាន់កំពង់ផែគោលដៅ, ដោយសារតែការខូចខាតដល់តួនាវា ក្រោយពេលមានការឆេះពីការផ្ទុះគ្រាប់រំសេវ នាវាក៏បាត់បង់ការគ្រប់គ្រង”។ ថ្វីបើមូលហេតុពិតប្រាកដនៅមិនទាន់ត្រូវបានគេដឹងក៏ដោយ ប៉ុន្តែរុស្ស៊ីបញ្ជាក់ថា នៅក្នុងលក្ខខណ្ឌទឹកសមុទ្រមានរលកធំៗ នាវាក៏បានលិចតែម្តង។

ការលិចនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន រាយការណ៍ថា ខ្លួនបានបាញ់មីស៊ីល Neptune ដាក់នាវា Moskva ហើយបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ៕

Facebook Comments
Loading...