បរទេស ៖ លោកយាយពិការភ្នែកដែលបានទស្សន៍ទាយយ៉ាងត្រឹមត្រូវ អំពីការវាយលុករបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ក៏ដូចជាការវាយប្រហារថ្ងៃទី១១ ខែកញ្ញាផងដែរនោះ ធ្លាប់បានអះអាងថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីននឹងក្លាយជាបុគ្គលដែលមានអំណាចបំផុតក្នុងពិភពលោក បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនត្រូវបានបញ្ចប់ “ម្ចាស់ពិភពលោក”។
លោកយាយ Baba Vanga ដែលទទួលមរណភាពនៅឆ្នាំ១៩៩៦ ក្នុងអាយុ៨៤ឆ្នាំ បានព្យាករណ៍នៅក្នុងបទសម្ភាសន៍ឆ្នាំ ១៩៧៩ថា ប្រទេសរុស្ស៊ីនឹងគ្រប់គ្រងពិភពលោក។លោកយាយក៏បានធ្វើការព្យាករណ៍ដ៏គួរឲ្យភ័យខ្លាចអំពីសង្គ្រាមលោកលើកទីបី និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដ៏មានសក្តានុពលផងដែរ។ ក្នុងអំឡុងពេលសម្ភាសន៍ជាមួយអ្នកនិពន្ធ Valentin Sidorov, លោកយាយបាននិយាយថា “ភាពរុងរឿងរបស់លោក Putin នឹងនៅតែគ្មាននរណាប៉ះពាល់បាន”។ លោកយាយទាយថា គ្មាននរណាម្នាក់នឹងអាចបញ្ឈប់ រុស្ស៊ីបានឡើយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងក្លាយទៅជាបុគ្គលដែលមានអំណាចបំផុតក្នុងពិភពលោក បន្ទាប់ពីសង្រ្គាមអ៊ុយក្រែនបញ្ចប់ ហើយរុស្ស៊ីនឹងគ្រប់គ្រងភពផែនដី។លោកយាយ Baba Vanga ក៏ធ្លាប់បាននិយាយដែរថា រុស្ស៊ីនឹងក្លាយជាស្តេចនៃពិភពលោក នាពេលអនាគត ហើយអឺរ៉ុបនឹងប្រែក្លាយទៅជាទីរហោឋាន។ លោកយាយលើកឡើងថា “អ្វីៗនឹងត្រូវរលាយដូចព្រិល មានតែរឿងមួយគត់គឺភាពរុងរឿងរបស់ វ្ល៉ាឌីមៀរ ពូទីន, ភាពរុងរឿងរបស់ប្រទេសរុស្ស៊ី”។
លោកយាយ និយាយទៀតថា រុស្ស៊ីនឹងកម្ចាត់មនុស្សគ្រប់គ្នាចេញពីផ្លូវរបស់ខ្លួន ហើយគ្រប់គ្រងពិភពលោក៕