នារីជាអ្នកចម្រៀង ដែលឈ្មោះហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត វាយបែកក្បាល ដង្ហើយរកយុត្តិធម៌ ខណៈជនបង្កនៅតែមានសេរីភាពនៅក្រៅឃុំ

0
3060

ភ្នំពេញ ៖ នៅចាំបានទេ លោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត ជាបុគ្គលមានឥទ្ធិពល អាងអំណាងទឹកប្រាក់ ដែលបានប្រើប្រាស់អំពើហិង្សា ទៅលើនារីជាអ្នកចម្រៀងរហូតបែកក្បាលហូរឈាម ដេរចំនួន៤ថ្នេរ ប៉ុន្តែជនបង្ក នៅតែមានសេរីភាព នៅក្រៅឃុំ អស់រយៈពេលប្រមាណ៣ឆ្នាំកន្លងមកហើយ និងធ្វើអោយជនរងគ្រោះជានារីទន់ខ្សោយ ទទួលរងនូវភាពអយុត្តិធម៌ ជាទីបំផុត ដោយសារតែ សាលាដំបូងរាជធានីភ្នំពេញ បានតម្តល់រឿងទុកឥតចាត់ការ។ ព្រោះតែទទួលរងនូវភាពអយុត្តិធម៌បែបនេះ នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ដោយឃើញពីភាព អយុត្តិធម៌ សាលាឧទ្ធរណ៍ ក៏បានបញ្ជូនសំណុំរឿងនេះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ភាពយុត្តិធម៌ ជូនដល់នារីរងគ្រោះ។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ជនបង្កត្រូវបានតុលាការ កោះហៅអោយចូលរួមសាវនាការ ក្នុងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តនៅ ភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែសវនាការនេះត្រូវបានលើកពេល ដោយមិនទាន់កំណត់ថ្ងៃ ខណៈពេលដែលជនបង្ក ក៏មិនបានបង្ហាញវត្តមាននោះទេ។ មហាជនកំពុងតែមើលថា តើនារីរងគ្រោះ នឹងទទួលបានយុត្តិធម៌ដែរឬទេ ខណៈពេលដែលជនបង្ក ដែលជាមនុស្សមានឥទ្ធិពល អាងអំណាចទឹកប្រាក់ គឺស្ថិតនៅក្រៅឃុំ មានសេរីភាពអស់រយៈពេលប្រមាណ០៣ឆ្នាំកន្លងមកហើយនោះ?។

មហាជនកំពុងតែមានការងឿងឆ្ងល់ថា តើយុត្តិធម៌នៅឯណា រយៈពេលបីឆ្នាំកន្លងផុតទៅហើយ ថៅកែដំឡើងឆាកតន្រ្តីខនសឺត ឈ្មោះ ហុង ស៊្រែន ដែលបានប្រើអំពើហិង្សា និងតែងតាមយាយីឈ្នានីសគ្រប់បែបយ៉ាងដាក់ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ២២ឆ្នាំ ជាអ្នកចម្រៀងអាជីព រហូតបែកក្បាលហូរឈាម។ ឬក៏មកពីអំណាចទឹកប្រាក់ ទើបធ្វើអោយជនបង្ក អាចមានសេរីភាព ចំណែកឯជនរងគ្រោះ ដែលជានារីទន់ខ្សោយ នៅតែទទួលរងភាពអយុត្តិធម៌បែបនេះ។

រឿងរ៉ាវ លោក ហុង ស៊្រែន ថៅកែដំឡើងឆាកតន្រ្តីខនសឺត ដែលបានប្រើអំពើហិង្សា និងតែងតាមយាយីឈ្នានីសគ្រប់បែបយ៉ាងដាក់ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ២២ឆ្នាំ ជាអ្នកចម្រៀងអាជីពរហូតមានរបួសស្នាម ហើយកន្លងមកដោយសារនាងទ្រាំមិនបានក៏ដាក់ពាក្យបណ្តឹងនៅតាមមូលដ្ឋានដោះស្រាយមិនចេញនោះ មកដល់ពេលនេះសំណុំរឿងនេះបានមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីការដោះស្រាយតាមប្រព័ន្ធច្បាប់នៅសមត្ថកិច្ចមូលដ្ឋានមិនបានលទ្ធផល។

កញ្ញា ប្រាក់ ផាន់នី បានឲ្យដឹងថា បណ្តឹងរបស់នាង ដែលប្តឹងទៅសមត្ថ កិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងករណីឈ្មោះ ហុង ស៊្រែន ប្រើអំពើហិង្សាឃោឃៅមកលើនាងបណ្តាលឲ្យមានរបួសស្នាមនិងចាត់ទុកជាការ រំលោភលើសិទ្ធិស្រ្តីយ៉ាងធ្ងន់ធ្ងរ ជាការមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីឡើយ។បណ្តឹងរបស់នាងមិនត្រូវមានដំណោះស្រាយសមស្របនោះទេ ដូច្នេះនាង ត្រូវការរកប្រព័ន្ធច្បាប់នៅតុលាការម្តង។

យ៉ាងណាក្នុងរឿងរ៉ាវនេះក្រុមអ្នកច្បាប់បាននិយាយថា យោងតាមការរៀបរាប់និងបង្ហាញភស្តុតាងរបស់នារីរងគ្រោះខាងលើនេះ លោក ហុង ស៊្រែន អាចជាប់ពាក់ព័ន្ធបទល្មើសពីរដែលត្រូវបូកផ្សំបញ្ចូលគ្នាគឺទី១ពីបទរុកកួនខាងផ្លូវភេទ ហិង្សាមានស្ថានទម្ងន់ទោស និងទី២ បទល្មើសប្រព្រឹត្តដដែលៗដោយមិនរាងចាល មានស្ថានទម្ងន់ទោស ហើយនៅក្នុងក្រមព្រហ្មទណ្ឌថ្មីត្រង់មាត្រា២១៨ ចែងថា ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០រៀល កាលបើអំពើហឹង្សានេះបានប្រព្រឹត្ត ១-ដោយមានការគិតទុកជាមុន ។ ២- ឲ្យប្រើអាវុធ ឬគម្រាមកំហែងដោយអាវុធ។ ៣-ដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត។ ពោលបានន័យថា ជាការប្រព្រឹត្តហិង្សាឃោឃៅមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងដើម្បីដាក់បន្ទុកនោះឡើយ។

កញ្ញា ប្រាក់ ផាន់នី  សូម ទាមទារ ឲ្យ អ្នក ស្រឡាញ់ យុត្តិធម៌ ជាពិសេស ខាង មេធាវី សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុនសែន និង សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល តែងតែ យកចិត្តទុកដាក់ ជួយ រាស្ត្រ ក្រីក្រ និង លើកកម្ពស់ តម្លៃ ស្ត្រី ដោយ បង្កើត ឲ្យ មាន ក្រុម មេធាវី ជួយ ជនក្រីក្រ មេត្តាជួយ រក យុត្តិធម៌ ដល់ នាង ផង ។ ព្រោះថា ទង្វើ របស់លោក ហុង ហ្ស៊ែ ន  មកលើ នាង ជាការ រំលោភ លើ ស្ត្រីភេទ ទន់ខ្សោយ រំលោភ សិទ្ធិនារី ធ្ងន់ធ្ងរ ពោលគឺ បាន រំខាន ការប្រកប របរ ចិញ្ចឹមជីវិត របស់ នាង ដើម្បី បាន ប្រាក់ តិចតួច មក ចិញ្ចឹម ឪពុកម្តាយ និង ប្អូនប្រុស ស្រី ៣ នាក់ បាន រៀនសូត្រ។

កញ្ញា ប្រាក់ ផាន់នី ក៏សូមលើកម្រាមដៃ១០ និងសូមក្តីមេត្តាករុណា ពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ដល់រូបនាង ដែលជានារីទន់ខ្សោយ គ្រាដែលមនុស្សប្រុសមានកម្លាំងពេញប្រើហិង្សា និងធ្វើទារុណកម្មមកលើនាង។ ខណៈពេលដែល ជនបង្ក នៅតែអាចមានសេរីភាព ដដែល ព្រោះតែគេមានលុយ ទើបគេនៅតែមានអំនួត អួតអាង មិនខ្លាចញញើត ច្បាប់ទាល់តែសោះ៕

Facebook Comments
Loading...