មិនទាន់ដល់ការប្រកួតបុរសឯក Mister Supranational Cambodia ផង ផ្ទុះការតវ៉ាបាត់ទៅហើយថា មានទំនោរបក្សពួក

0
1748

ភ្នំពេញ ៖ មិនទាន់ដល់ការប្រកួតបុរសឯក Mister Supranational Cambodia ផង ផ្ទុះការតវ៉ាបាត់ទៅហើយថា មានទំនោរបក្សពួក ដែលការប្រកួតនឹងរៀនចំនៅថ្ងៃទី២៥ មិនា ឆ្នាំ២០២២ ដែលជារាត្រីគ្រងមកុដបុរសឯក Mister Supranational Cambodia ប្រចាំឆ្នាំ២០២២។ នោះជាការប្រកួតលើកទីមួយនៅកម្ពុជា ដើម្បីជ្រើសរើសបេក្ខភាពពីររូប តំណាងជាតិអោយកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិ Mister Supranational និង Mister Grand International 2022 នេះ។

យ៉ាងណាមិញ យើងឃើញថា បណ្តាបេក្ខជន ច្រើនរូបបាន មកផ្តុំគ្នា បង្ហាញសមត្ថភាព បានប៉ុន្មានលើកហើយ ដោយមិនទាន់ដឹងថា ប្រុសសង្ហាមួយណា មានការទាក់ចិត្តគណៈកម្មាការបែបណានោះទេ ដោយរង់ចាំអ៊ុតមើលបន្តទៀត។ អ្វីដែលគេកំពុងតែនាំគ្នា តាមដាននិង ហួសចិត្តលើផេកមួយ បានយករូបបេក្ខភាពមក ឌីហ្សាញ ហើយលើកតម្កើងតែ បុរសឯក២រូប មួយមកពីកំពង់ធំ និង ព្រះវិហារ។ ដែលនេះត្រូវបានចាត់ទុកថា ជាការបំបាក់ស្មារតី បេក្ខភាពផ្សេងទៀត ដែលខំមកប្រឡងដែរ បែរជាមើលឃើញភាពលម្អៀងស្រស់ៗ មិនអាចទទួលយកបាន និងបាក់ទឹកចិត្តទៀតផង។

លោក អ៊ុ សុវណ្ណគិរី តារាសម្តែង បានបង្ហោះសារថា «នៅជាបេក្ខជនប្រឡងទាំងអស់គ្នាសោះ តែធ្វើ Poster ដូចជាលំអៀងម្លេសមិនផ្តល់កិត្តិយសអោយបេក្ខជនផ្សេងអោយស្មើរភាពគ្នាសោះ ធ្វើដូចបេក្ខជនផ្សេងៗនឹងទៅកំដរឆាកចឹង ។ទាល់តែល្បីបានធ្វើ posterដាក់រូបធំៗកើតមែន ខ្ញុំគ្រាន់តែអូសកាត់មើលទៅដូចមិនសូវសម»។យ៉ាងណាគេរំពឹងថា យកចំនុចមួយនេះកែប្រែ ព្រោះស្ថានការស្ថិតក្នុងការប្រកួតនៅឡើយ មិនទាន់មានអ្នកណាជាតួឯកពិតប្រាកដនៅឡើយទេ៕

Facebook Comments
Loading...