សម្តេចតេជោ បានបញ្ជាក់ថា ការលើកពេល នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក គឺមានការឯកភាពគ្នារវាងប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក

0
1627

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការលើកពេល នៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អាមេរិក គឺមានការឯកភាពគ្នារវាងប្រទេសសមាជិក អាស៊ាន និងសហរដ្ឋអាមេរិក ព្រោះអាមេរិកចង់បើកកិច្ចប្រជុំ នៅថ្ងៃទី២៨ និងទី២៩ ខែមីនា ប៉ុន្តែប្រទេសសមាជិកអាស៊ានចំនួន៤ ជាប់រវល់។ ដល់ប្រទេសសមាជិកអាស៊ានដទៃទៀត បានឯកភាពគ្នាចង់ឲ្យមានកិច្ចប្រជុំ នៅថ្ងៃទី២៦ និងទី២៧ ខែមីនា អាមេរិកថា មិនអាចធ្វើបាន។

បើតាម សម្តេចតេជោ ហ៊ុន សែន គឺអាមេរិក ចង់បើកកិច្ចប្រជុំ នៅថ្ងៃទី ២៨ និងទី ២៩ ខែមីនា ឆ្នាំ២០២២ ប៉ុន្តែប្រទេស សមាជិកអាស៊ានចំនួន៤ ជាប់រវល់មិនអាចទៅចូលរូមកិច្ចប្រជុំបាន។ ដូច្នេះហើយ ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកសម្របសម្រួល និងប្រទេសសមាជិកអាស៊ានដទៃទៀត បានឯកភាពគ្នាចង់ឲ្យមានកិច្ចប្រជុំ នៅថ្ងៃទី២៦ និងទី២៧ ខែមីនា ឆ្នាំ២០២២ វិញ តែសហរដ្ឋអាមេរិក បានបញ្ជាក់ថា មិនអាចធ្វើឡើងបានទេ ដោយសារតែជាប់រវល់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងបែបនេះ នៅក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS ព្រៃវែង » ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ៕

Facebook Comments
Loading...