ពិតជាអសមត្ថភាពមែន អធិការខណ្ឌចំការមន អត់វិធានការបង្ក្រាបល្បែង ខ្នាតយក្ស លោកផ្កាយបី បែជាខលមកលោក ផែង វណ្ណះ សុំសម្រួលផ្អាកសិន

0
3518

ភ្នំពេញ ៖ លោក ផែង វណ្ណះ ចាងហ្វាងគេហទំព័រ ផេង វណ្ណះ ញូវ បានសម្តែងការហួសចិត្ត ចំពោះអធិការខណ្ឌចំកាមន ក្រោយពីលោកផ្កាយបី បើកល្បែងស៊ីសង នៅ  តារាងបាល់ទះបឹងត្របែក ផ្សាយមិនបាន១០នាទីផង លោកវរៈសេនីយ៍ឯក យិន សាន អធិការខណ្ឌទូរស័ព្ទមកសុំសម្រួលផ្អាកសិន ស្អែកអភិបាលខណ្ឌចំការមនចុះពិនិត្យ។

យោងតាមគណនីហ្វេកបុក លោក ផែង វណ្ណះ បានសសេរ ឲ្យដឹងនៅព្រឹកថ្ងៃទី ៧ មីនានេះថា ករណីល្បែងស៊ីសងខុសច្បាប់របស់លោកផ្កាយបីផល្លី នៅតារាងបាល់ទះបឹងត្របែក ត្រូវបានរុះរើចេញទាំងយប់បន្ទាប់ពីឃើញ ផែង វណ្ណៈ ផ្សាយ។ លោកបន្តថា  តាមពិតទៅ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ បើកលេងយូរហើយ ហើយសារព័ត៌មានជាច្រើនបានផ្សាយជាហូរហែរ តែអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចធ្វើខ្វាក់ ធ្វើគ ធ្វើថ្លង់ ព្រោះតែផលប្រយោជន៍។

លោកបញ្ជាក់បន្ថែមថា គេល្បីថា បនល្បែងស៊ីសងខុសច្បាប់នៅតារាងបាល់ទះបឹងត្របែក មេបនល្បែងសុទ្ធតែមានបណ្តាស័ក្តិគ្រាក់ៗគ្មាននរណាហ៊ានប៉ះទេ។ ឥលូវទុកអោយ ផែង វណ្ណៈ ប៉ះម្ដងមើលម៉េចវិញ? ហាស់ហា គ្រាន់តែផ្សាយមិនបាន១០នាទីផង យប់នេះ អធិការខណ្ឌ ទូរស័ព្ទមកហូរហែរ សុំសម្រួលផ្អាកសិន ស្អែកអភិបាលខណ្ឌចុះពិនិត្យ។  ខ្ញុំថា មិនបាច់ពិនិត្យទេបទល្មើសជាក់ស្ដែងសុំគោលការណ៍ពីព្រះរាជអាជ្ញាបង្ក្រាបទាំងយប់បានតើ។ បើមិនចុះបង្ក្រាបទេ ខ្ញុំក៏មិនផ្អាកដែរ។ ផ្សាយទាល់តែសមត្ថកិច្ចចុះបង្ក្រាប។

លោកផែង វណ្ណះ សម្តែងការ សោកស្ដាយណាស់ ដែលអស់លោកពាក់ស័ក្តិពេញស្មា តួនាទីធំៗ តែថោកទាបឃុបឃិតគ្នាជាមួយមេបនល្បែងបង្កើតរឿងអសន្តិសុខសង្គម។ សំដីនិយាយតាម ហ្វេសប៊ុក ល្អៗណាស់ រាស្ត្រមិនដឹងជឿងាប់ ពេលដឹងជាក់ស្ដែងបានដឹងថា មន្ត្រីខ្លះថោកទាបផុតលេខព្រោះតែផលប្រយោជន៍។

មហាជនលើកឡើងថា ការដែលអធិការខណ្ឌចំការមន មិនហ៊ានបង្ក្រាបល្បែង ខ្នាតយក្ស លោកផ្កាយបី បែជាខលមកលោក ផែង វណ្ណះ សុំសម្រួលផ្អាកសិន សរបញ្ជាក់ឲ្យឃើញថា លោកអធិការអសមត្ថភាព ក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងទឹកដីរបស់ខ្លួន។ បើមានអធិការបែបនេះ តើឲ្យប្រជាពលរដ្ឋសង្ឈឹមលើអ្វីទៅ៕

Facebook Comments
Loading...