រុស្សីវាយអ៊ុយក្រែនលើកនេះ ជាការព្រមានដល់ប្រទេសអតីតសហភាពសូវៀតកុំឱ្យជ្រួលជ្រើមជាមួយ NATO និងអាមេរិក

0
2559

បរទេស ៖ ក្រោយអ៊ុយក្រែនងាកទៅរកអាមេរិក រុស្សីក្រសោបយកតំបន់គ្រីមៀ ដែលជាដែនទឹកដ៏សំខាន់របស់អ៊ុយក្រែនភ្លាម ហើយរុស្សីវាយអ៊ុយក្រែនលើកនេះ ជាការព្រមានដល់ប្រទេសអតីតសហភាពសូវៀតកុំឱ្យជ្រួលជ្រើមជាមួយ NATO និងអាមេរិក។

អ៊ុយក្រែន ជាប្រទេសមួយដែលមានសក្តានុពលសេដ្ឋកិច្ចល្អជាងគេក្នុងចំណោមប្រទេសដែលបំបែកចេញពីសហភាពសូវៀតក្នុងសម័យនៅជារដ្ឋមួយនៃសហភាពសូវៀត អ៊ុយក្រែនជារដ្ឋមួយដែលមានឧស្សាហកម្មធំៗច្រើនជាងគេរួមទាំងរោងចក្រធ្វើយន្តហោះផងដែរ ក្រៅពីវិស័យឧស្សាហកម្មធនធ្ងន់ អ៊ុយក្រែនក៏សម្បូរធនធានមនុស្សមិនចាញ់រុស្សីប៉ុន្មានដែរ។ អ៊ុយក្រែនប្រៀបដូចបងទី២ បន្ទាប់ពីរុស្សីក្នុងចំណោមបងប្អូន ១៥នាក់ នៃគ្រួសារសហភាពសូវៀត។

អ៊ុយក្រែនមានព្រំប្រទល់ជាប់រុស្សីទាំងដែនទឹក និងដែនគោក ដូច្នេះហើយបានរុស្សីក្រសោបយកតំបន់គ្រីមៀ ដែលជាដែនទឹកដ៏សំខាន់របស់អ៊ុយក្រែនភ្លាមក្រោយអ៊ុយក្រែនងាកទៅរកអាមេរិក។

រឿងដែលរុស្សីកាន់តែភ័យព្រួយខ្លាំងគឺនៅពេលអ៊ុយក្រែនព្យាយាមចូល NATO គឺដូចឱ្យអាមេរិកដាក់កាំជ្រួចនៅមាត់ទ្វារផ្ទះរុស្សី។ ដូច្នេះទោះជាលះបង់តម្លៃណាក៏រុស្សីមិនបណ្តោយឱ្យអ៊ុយក្រែនក្លាយជាសមាជិក NATO ដែរ៕

Facebook Comments
Loading...