សត្ថកិច្ចឃាត់ខ្លួនសិ.ស្ស សា.លាចំនួន៤នាក់ ជាមុខសញ្ញាឆក់ ក្រោយពេលធ្វើសកម្មភាពឆ.ក់កាបូបលុយពីមន្ត្រីក្រសួងសេដ្ឋកិច្ចម្នាក់

0
474

ភ្នំពេញ ៖ មុខសញ្ញាក្រុមចោលឆក់ជាសិស្សសាលាចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានបញ្ជូនមកឲ្យមូលដ្ឋានកន្លែងកើតហេតុប៉ុស្ដិ៍វត្តភ្នំដើម្បីចាត់ការទៅតាមផ្លូវច្បាប់ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូបលុយពីមន្ត្រីក្រសួងសេដ្ឋកិច្ចម្នាក់យកបានលុយរាប់ពាន់ដុល្លារនិងឯកសារមួយចំនួន រយៈពេល៤ថ្ងៃមក។

មន្ត្រីនគរបាលប៉ុស្តិ៍វត្តភ្នំ នៃអធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០ និង០០នាទីបានទទួលជនសង្ស័យចំនួន០៤នាក់ពីអធិការដ្ឋានខណ្ឌឬស្សីកែវដែលមានទី១-ឈ្មោះ សែម ប៉ាទ្រីក ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ មុខរបរសិស្សថ្នាក់ទី១១នៅវិទ្យាយ័លសន្ធមុខ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ទី២-ឈ្មោះ ជូ ដេវិន ទៅ ភេទប្រុស អាយុ ១៦ឆ្មាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨ វិទ្យាល័យប៊ុនរ៉ានី ហ៊ិន សែន វត្តភ្នំ ស្នាក់នៅផ្ទះជួលភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១១ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ស្នាក់នៅផ្ទះជួល   ភូមិ២២ សង្កាត់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ និងទី៤-ឈ្មោះ សុទ្ធ ជីវន្ត័ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ មិខរបរសិស្ស ថ្មាក់ទី១០ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក។

ក្រុមជនសង្ស័យទាំង០៤នាក់នេះពាក់ពន្ធ័ករណី(ឆក់)នៅចំណុចមុខក្រសួងសេដ្ឋកិច្ចចំណុចផ្លូវលេខ៩២លែងផ្លូវលេខ៦១កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទី។ សម្ភារះដកហូតពីក្រុមជនសង្ស័យរួមមាន ម៉ូតូចំនួន០១រឿងម៉ាកSCOOPYIពណ៍ខៀវ ពាក់ស្លាកលេខ ១IH ៩៥២៣ ភ្នំពេញ និងទូរសព្ទ័ចំនួន០៣គ្រឿង។

ជនរងគ្រោះឈ្មោះ យង់ ស៊ី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១២៦AE1Z ផ្លូវ៦៣ ភូមិ០៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ មុខរបរ មន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្ភារះបាត់បង់រួមមាន ១-ប្រាក់ដុល្លាចំនួន១០០០ដុល្លា ២-បណ្ណ័សម្គាល់រថយន្តចំនួន០១សន្លឹក ៣-បណ្ណ័បើកបររថយន្តចំនួន០១សន្លឹក៤-កាតធនាគារចំនួន០៣សន្លឹក ៥-បណ្ណ័សម្គាល់មន្រ្តីរាជការចំនួន០១សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើប្បីអនុវត្តតាមផ្លូវច្បាប់៕

Facebook Comments
Loading...