នារីស្រស់ស្អាតលក់គ្រឿងអលង្ការតាមអនឡាញម្នាក់ រកស៊ីបោកប្រាស់គេ ពេលគេទិញប្លាកទីនបានកាឡៃ វេរលុយហើយមិនឲ្យអីវ៉ាន់ ត្រូវជនរងគ្រោះតាមទាន់ផ្អើលឆុលមុខផ្សាសាំហាន់ 

0
566

ភ្នំពេញ ៖ នារីស្រស់ស្អាតលក់គ្រឿងអលង្ការតាមអនឡាញម្នាក់ មានផេកឈ្មោះ «ពិសីលក់គ្រឿងអលង្ការ» រកស៊ីបោកប្រាស់គេ ទិញប្លាកទីនបានកាឡៃ វេរលុយហើយមិនឲ្យ អីវ៉ាន់ ត្រូវជនរងគ្រោះតាមរកឃើញ នាំខ្លួនទៅឲ្យសមត្ថកិច្ច ជួយអន្តរាគមន៏ ដោះស្រាយ   ចុងក្រោយ ដឹងកំហុស សុំអង្វរជនរងគ្រោះ កុំឲ្យប្តឹងផ្តល់អី សុខចិត្តលក់ទូរសព្វសងទៅជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង  កាលពីយប់ថ្ងៃទី១៦ ខែមករា នៅផ្សាសាំហាន់ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណះពេល ក្រុមជនរងគ្រោះទាំងពីរនាក់ តាមទាន់ម្ចាស់ផេក«ពិសីលក់គ្រឿងអលង្ការ» នៅទីនោះ ក្រោយពី រកស៊ីបោកប្រាស់ពួកគាត់ យូយាណាស់មកហើយ មិនទទួលខុសត្រូវ  ចេះតែគេចវេស ជាហូរហែ ។

ស្រីម្នាក់ ដែលអះអាងថា ជាភាគីរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មាននារីវ័យក្មេងម្នាក់ដែលស្គាល់គ្នាជាមួយខ្លួន បានចាញ់បោកផេក «ពិសីលក់គ្រឿងអលង្ការ» ដោយទិញចិញ្ចៀនភ្ជាប់ពាក្យ១គូរ ពីផេកនេះ កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ និងបានវេលុយឱ្យរួចរាល់ក្នុងតម្លៃ១៨០ដុល្លារ ដោយប្រាប់ថាជាប្លាកទីនទឹកបី លុះដល់ថ្ងៃកំណត់ បែរជាអ្នកលក់មិនផ្ញើរអីវ៉ាន់ឱ្យ ដោយមានលេសដោះសារជាច្រើន។ ស្រ្តីដដែលអះអាងថា ក្រោយមកពួកខ្លួនបានព្យាយាមទំនាក់ទំនងទៅផេក«ពិសីលក់គ្រឿងអលង្ការ» និងគម្រាមផុសរូបឱ្យខ្មាស់គេ ក៏ស្រាប់តែម្ចាស់ផេក«ពិសីលក់គ្រឿងអលង្ការ» បានផ្ញើរលុយឱ្យមកវិញ១០០ ដុល្លារ ហើយនៅខ្វះ៨០ដុល្លារទៀត រហូតមកដល់សព្វថ្ងៃ។

ចំណែកឯបុរសម្នាក់ទៀត ក៏បានអះអាងថា ខ្លួនក៏បានចាញ់បោក ផេក«ពិសីលក់គ្រឿងអលង្ការ» ដែរ ដោយទិញចិញ្ចីនប្លាកទីនទឹក៥ ក្នុងតម្លៃ២៩០ដុល្លារ កាលពីអំឡុងដើខែមករា ឆ្នាំ២០២២ ស្រាប់តែពេលទទួលបានចិញ្ចីនយកឱ្យជាងពិនិត្យ គឺជាជាចិញ្ចីនកាឡៃវិញ លក់១ម៉ឺនរៀលគេមិនទិញផង ក្រោយពីគាត់ដឹងថា របស់កាឡៃគាត់បានព្យាយាមទំនាក់ទំនង ជាហូហែទៅកាន់អ្នកលក់តែ ចេះតែរកលេសរហូត។ ទើបដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ភាគីរងគ្រោះទាំងពីរនាក់ ក៏បានតាមទាន់ស្រីពីរនាក់ដែលជាម្ចាស់ផេក«ពិសីលក់គ្រឿងអលង្ការ» នៅជិតផ្សារទួលសង្កែ បំណងនាំទៅឲ្យសមត្ថកិច្ច។   ដោយឡែក ជុំវិញករណីនេះ នារីដែលជាម្ចាស់ផេក«ពិសីលក់គ្រឿងអលង្ការ» បានអះអាងថា នារីដែលទិញចិញ្ចៀនភ្ជាប់ពាក្យនោះ គឺបាន Cancel វិញពេលមិនទាន់ដល់ថ្ងៃកំណត់គឺនៅថ្ងៃទី២៩។

ក្រោយពីមានការសម្របសម្រួល ភាគីរងគ្រោះទាំងពីរ បានយល់ព្រមសម្របសម្រួលជាមួយម្ចាស់ផេក «ពិសីលក់គ្រឿងអលង្ការ» ដោយមិនចង់ប្តឹងសមត្ថកិច្ច នាំឲ្យមានរឿងវែងឆ្ងាយឡើយ ដោយភាគី «ពិសីលក់គ្រឿងអលង្ការ» ព្រមសងលុយវិញ ដោយខ្លួនគេ សុំពេលទៅលក់ទូរស័ព្ទ ដើម្បីយកលុយមកសងភាគីរងគ្រោះទាំងពីរ ដើម្បីចញ្ចប់រឿង៕

Facebook Comments
Loading...