បុរសម្នាក់ខឹងចិត្តប្រពន្ធរត់ចោលសង្ស័យមានប្រុសថ្មី ទិញសាំងដុ.តអីវ៉ាន់ខ្លួនឯងនៅមុខបន្ទប់ជួល ផ្អើលឆុលដល់អ្នករស់នៅជិតប្តឹងសមត្ថកិច្ច

0
606

ភ្នំពេញ ៖ បុរសម្នាក់ខឹងចិត្តប្រពន្ធរត់ចោលសង្ស័យមានប្រុសថ្មី ក៏ទិញសាំងដុ.តអីវ៉ាន់ខ្លួនឯងនៅមុខបន្ទប់ជួល បង្កការភ័.យខ្លា.ចដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅបន្ទប់ជួលជាន់ទី៣ ស្ថិតក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសម្នាក់ដែលយកសាំងមកដុតអីវ៉ាន់នៅមុខបន្ទប់ជួលខាងលើឈ្មោះ សុត ភក្តី អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ចំណែកប្រពន្ធមានស្រុកកំណើតនៅខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មានពីបុរសខាងលើបានអោយដឹងថា មុនពេលកើតហេតុ ដោយសារតូចចិត្តនឹងប្រពន្ធរត់ចោលអស់៣ថ្ងៃ សង្ស័យនាងមានប្រុសថ្មី គាត់បានផឹកស្រាបៀរអស់៤កំប៉ុង លុះពេលទៅដល់បន្ទប់ជួល គាត់បានទិញសាំងចំនួនកន្លះលីត្រ ដើម្បីយកមកដុ.តអីវ៉ាន់នៅខាងមុខបន្ទប់ជួលជាន់ទី៣ ។ មុននឹងគាត់ដុត.អីវ៉ាន់នោះ គាត់បានបើកទឹកដាក់ក្នុងធុងដើម្បីទុកពន្លត់ ខណៈពេលឆាបឆេះខ្លាំង គាត់បានយកទឹកមកពន្លត់ភ្លាមៗ នឹងរៀបចំអីវ៉ាន់មួយចំនួនចេញទៅស្រុកវិញទាំងយប់ ។ បុរសខាងលើបានបន្តទៀតថា ខណៈពេលគាត់ដុ.តអីវ៉ាន់នៅមុខបន្ទប់ជួល គឺប្អូនថ្លៃ និងអ្នកជិតខាងមកពីធ្វើការវិញនៅក្នុងបន្ទប់ជួលជិតគ្នា មានការភិតភ័.យខ្លា.ចយ៉ាងខ្លាំង ដោយសារភ្លើងឆេះខាងមុខបន្ទប់ជួល ចំណែកប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ មានការភិ.តភ័.យខ្លា.ចឆេះរាលដាលដល់ផ្ទះជួលជាប់ៗគ្នាជុំវិញកន្លែងកើតហេតុ ភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងលោកមេភូមិឱ្យចុះមកកន្លែងកើតហេតុ រួចឃាត់ខ្លួនគាត់ភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុ បុរសដែលដុតអីវ៉ាន់មុខបន្ទប់ជួលខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី១ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Facebook Comments
Loading...