ប្រធានាធិបតីតៃវ៉ាន់អះអាងថា ខ្លួននឹងមិនចុះចាញ់ទៅនឹងសម្ពាធរបស់ចិនឡើយ

0
747

បរទេស ៖ សុន្ទរកថារបស់លោកស្រី នៅក្នុងទិវាជាតិតៃវ៉ាន់ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយ ថាឥឡូវមាននេះ ភាពតានតឹងកាន់តែខ្លាំងឡើងនៅលើកោះតៃវ៉ាន់ ដោយបានអះអាងថា ខ្លួននឹងមិនចុះចាញ់ទៅនឹងសម្ពាធរបស់ចិនឡើយ។ ការថ្លែងរបស់លោកស្រីធ្វើឡើង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីងប្តេជ្ញាថា នឹងបំពេញការបង្រួបបង្រួមជាតិឡើងវិញ ។

ប្រទេសចិនបានថ្កោលទោសសុន្ទរកថារបស់លោកស្រី Tsai ដោយនិយាយថាជា «ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា» ។ ប៉ុន្តែតៃវ៉ាន់ចាត់ទុកខ្លួនថាជារដ្ឋអធិបតេយ្យ ខណៈដែលចិនចាត់ទុកកោះនេះថាជាខេត្តដែលដាច់ដោយឡែករបស់ខ្លួន ហើយទីក្រុងប៉េកាំងមិនបានច្រានចោលការប្រើប្រាស់កម្លាំងដែលអាចធ្វើបាន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមនេះឡើយ។

ប្រទេសចិនបានបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿងចូលទៅក្នុងតំបន់ការពារអាកាសរបស់កោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចិនចំនួន៣គ្រឿងរួមទាំងយន្តហោះចម្បាំង២គ្រឿងបានធ្វើដំណើរឆ្លងកាត់តំបន់នោះកាលពីថ្ងៃអាទិត្យ ។

លោកស្រី Tsai ដែលបានជាប់ឆ្នោតឡើងវិញកាលពីឆ្នាំមុនសន្យាថា នឹងក្រោកឈរឡើងប្រឆាំងនឹងទីក្រុងប៉េកាំង។ នៅក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យ លោកស្រីបាននិយាយថា តៃវ៉ាន់កំពុងឈរនៅលើដំណើរការលទ្ធិប្រជាធិបតេយ្យ។

លោកស្រីបាននិយាយថា កោះនេះនឹងមិន «ធ្វើសកម្មភាពដោយប្រញាប់ប្រញាល់» នោះទេ ប៉ុន្តែនឹងពង្រឹងការការពាររបស់ខ្លួនដើម្បីធានាថាគ្មាននរណាម្នាក់អាចបង្ខំតៃវ៉ាន់ឱ្យដើរតាមផ្លូវដែលចិនបានដាក់ចេញសម្រាប់ខ្លួនឡើយ។ លោកស្រីបានបន្តថា ផ្លូវដែលចិនដាក់ឱ្យយើងដើរ គឺរស់នៅគ្មានបែបសេរី និងប្រជាធិបតេយ្យសម្រាប់ប្រជាជនតៃវ៉ាន់យើង២៣លាននាក់ឡើយ។

លោកស្រីបានអះអាងថា៖ «យើងសម្រេចបានកាន់តែច្រើន សម្ពាធដែលយើងប្រឈមមុខក៏កាន់តែច្រើនពីប្រទេសចិន»។ លោកស្រីបានបន្ថែមថា ការហោះហើរយោធារបស់ចិនចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសុវត្ថិភាពអាកាសចរណ៍ ហើយបានពិពណ៌នាស្ថានភាពនេះថា មានភាពស្មុគស្មាញនិងមានភាពរឹងមាំជាងស្ថានភាពផ្សេងទៀត ក្នុងរយៈពេល៧២ឆ្នាំចុងក្រោយនេះ។

លោកស្រី Tsai ក៏បានស្នើម្តងហើយម្តងទៀត ដើម្បីនិយាយជាមួយមេដឹកនាំចិនដោយឈរលើមូលដ្ឋានស្មើភាពគ្នា ដែលជាសំណូមពររបស់ទីក្រុងប៉េកាំងដោយដាក់ឈ្មោះលោកស្រីថាជា «ជនបំបែកខ្លួន» រហូតមកដល់ពេលនេះ។ សុន្ទរកថារបស់លោកស្រី ត្រូវបានបន្តដោយយន្ដហោះចម្បាំងតៃវ៉ាន់។

បុរសម្នាក់ដែលមើលសុន្ទរកថារបស់លោកស្រី Tsai បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រជាជនតៃវ៉ាន់មិនអាចទទួលយកការបង្រួបបង្រួមជាមួយចិនបានទេ។មនុស្សម្នាក់ទៀតបាននិយាយថា៖ «បច្ចុប្បន្ននេះ ចិនមានភាពផ្តាច់ការជាពិសេសនៅក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង កាន់តែអាក្រក់ទៅៗ ។ ការបង្រួបបង្រួមគឺមិនសមស្របទេនៅពេលនេះឡើយ»។

ប្រភព៖ BBC

Facebook Comments
Loading...