មន្ត្រីយោធាម្នាក់ឈ្លោះប្រកែកគ្នានិងប្រពន្ធរឿងជំពាក់លុយធនាគារ និងលុយរាយរងក្រៅផ្សេងទៀតសងមិនចេះអស់ខឹងដុតផ្ទះចោលត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
651

ស្ទឹងត្រែង ៖ មន្ត្រីយោធាម្នាក់បម្រើការនៅអង្គភាពវរ:សេនាតូចវិស្វកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកមកសួរនាំ ក្រោយខឹងប្រពន្ធរួចចាក់សាំងម៉ូតូដុតផ្ទះចោលឆេះអស់គ្មានសល់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤,៤៥នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោយភោជនីយដ្ឋានសមភាពថ្មី ក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

បើតាមអ្នកជិតខាងបាននិយាយថា: មុនកើតហេតុគេឃើញគ្រួសារផ្ទះកើតហេតុខាងលើ ឈ្លោះប្រកែកគ្នាហើយគេឃើញប្រពន្ធបានរត់ចេញពីផ្ទះ ក្រោយមកប្តីក៍យកម៉ូតូចាក់សាំងចេញហើយ ក៍ដុតតែម្តងហើយក៍ដើចេញធ្វើប្រងើយ ឃើញដូច្នេះអ្នកជិតខាងក៍ថា ផ្ទះឆេះហើយមិចមិនទៅពន្លត់ ជនសង្ស័យជាប្តីនោះឆ្លើយថា បើវាឆេះហើយឲ្យវាឆេះទៅ។ ទើបបង្កភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យ មកជួយពន្លត់និងឃាត់ខ្លួនជនសង្ស័យជាប្តីភ្លាមៗ និងហៅប្រពន្ធជាជនរងគ្រោះមកស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសួរនាំរកមូលហេតុពាក់ព័ន្ធករណីខាងលើនេះ។

សមត្ថកិច្ចបានឲ្យដឹងដែរថា: ផ្ទះឆេះខាងលើផ្តើមចេញពីរ ឈ្លោះប្រកែកគ្នារឿងជំពាក់លុយធនាគារ និងលុយរាយរងក្រៅផ្សេងទៀត ដែលបុរស់ជាប្តីមិនដឹងឮព្រោះជំពាក់គេសងមិនចេះរួច ទើបបង្កហឹង្សារកើតឡើងប្រពន្ធភ័យខ្លាច ក៍រត់ចេញទៅក្រៅផ្ទះ ក្រោយមកប្តីជាជនសង្ស័យខាងលើ ខឹងបានធ្វើសកម្មភាពចាក់សាំងចេញពីម៉ូតូដុតផ្ទះតែម្តង។ សមត្ថកិច្ចបន្តថា: ជនសង្ស័យឈ្មោះហេង វិបុល ជាមន្ត្រីយោធាបម្រើការនៅអង្គភាពវរ:សេនាតូចវិស្វកម្ម យោធភូមិភាគទី១ ប្រពន្ធធ្វើគ្រូបង្រៀន សម្ភារៈត្រូវបានខូចខាតទាំងស្រុង ក្រុមការងារពន្លត់អគ្គីភ័យ បានចេញរថយន្តបន្លត់អគ្គីភ័យអស់ពីរយន្តទើបរលត់ទាំងស្រុង។ បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្ត បានឃាត់ខ្លួននៅស្នងការដ្ឋានដើម្បីសួរនាំបន្តនិតិវិធី ករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយចេតនា និងហឹង្សា៕

Facebook Comments
Loading...