ឡុង បេនលឿន ឡើងសងសឹកយ៉េន ឌី​ណា ខណៈធុន អៀងឡៃ  ជួបសាកកណ្តាប់ដៃនិងឡុង ខេត្ត

0
758

ភ្នំពេញ ៖ ​កីឡាករ​យ៉េន ឌី​ណា អ្នក​ប្រដាល់របស់ក្លិប​ក្រសួងកសិកម្ម ស្វាគមន៍កីឡាករឡុង បេនលឿន អ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡា មកសងសឹកខណៈកីឡាករធុន អៀងឡៃ អ្នកប្រដាល់នៃសមាគមន៍កីឡាក្រសួងការពារជាតិ ឡើងសាកកណ្តាប់ដៃនិងកីឡាករឡុង ខេត្ត អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ នៅលើសង្វៀនស៊ីអិនស៊ី នា​រសៀលថ្ងៃអាទិត្យ​ទី​៧ ខែមីនា ឆ្នាំ២០២១នេះ។

កីឡាករ​យ៉េន ឌី​ណា បច្ចប្បន្នកីឡាករក្នុងស្រុកខ្មែរមិនមានអ្នកណាវ៉ៃឈ្នះគេឡើយណ មានកីឡាករខ្លះចាញ់ជា១០ដងបានត្រឹមស្មើរម្តងប៉ុណ្ណោះ ការឡើងវ៉ៃកម្រចាញ់បែបនេះក៍ដោយសារយ៉េន ឌី​ណា គេមាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ក៍ល្អថែមទៀត ណាមួយគេមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួតច្រើ។

រីឯកីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបាន តែមិនខ្លាំងប៉ុន្មានទេ តែគេមានកម្លាំងស៊ុហ្វខ្លាំងវាយ៥ទឹកមិនលំបាកនោះទេ។ យ៉ាងណាឡើងមកសងសឹកជាមួយកីឡាករយេន ឌីណា នេះត្រូវបានអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរលើកឡើងថា ឡុង បេនលឿន មិនអាចសងសឹកបានទេ ខំវាយអស់ហើយបានត្រឹមស្មើរប៉ុណ្ណោះ។ ចាំមើលកីឡាករឡុង បេនលឿន អាចសងសឹកលើកីឡាករយ៉េន ឌីណា បានដែរឬយ៉ាណា?។

ដោយឡែកកីឡាករ​ ធន់ អៀងឡៃ ជួបកីឡាករឡុង ខេត្ត មិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករម្នាក់ណាជាអ្នកឈ្នះនោះទេព្រោះ ឡុង ខេត្ត ជាកីឡាករចាស់វស្សា គេមានស្នៀតប្រយុត្តល្អពិសេសស្នៀតកណ្តាប់ដៃ និងកែង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជាផងដែរ ព្រោះឡើងវ៉ៃម្តងៗធ្វើអោយអ្នកទស្សនាជក់ចិត្ត។

ចំណែកកីឡាករធន់ អៀងឡៃ គេចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើល​កី​ឡាក​រ​ធន់ អៀងឡៃ អាចយកឈ្នះលើកីឡាករឡុង ខេត្ត បានដែរឫយ៉ាង​ណា?​៕

Facebook Comments
Loading...