ថ្ងៃនេះកម្ពុជាមានអ្នកឆ្លងកូវីដថ្មីចំនួន២១នាក់ព្រឹត្តិការណ៍២០កុម្ភៈ ភាគច្រើនជាជនជាតិចិន

0
643

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន នៅព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ថា កម្ពុជាបានបន្ដរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន២១នាក់បន្ថែមទៀហើយអ្នកជំងឺទាំងនោះសុទ្ធសឹងតែពាក់ព័ន្ធនឹងករណីឆ្លងនៅក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍ ២០ កុម្ភៈ»។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកជំងឺទាំង២១នាក់នោះ រួមមាន ជនជាតិចិន ចំនួន១៣នាក់, ជនជាតិខ្មែរ ចំនួន៤នាក់, ជនជាតិវៀតណាមចំនួន៣នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ពួកគាត់ទាំងនោះ ខ្លះមានលំនៅក្នុងរាជធានីភ្នំពេញ និងខ្លះទៀត នៅខេត្តព្រះសីហនុ។ ក្រៅពីមានបញ្ហាអវិជ្ជមាននោះ នៅកម្ពុជាក៏មានសញ្ញាល្អផងដែរ ដោយសារអ្នកជំងឺ២នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។ អ្នកជាសះស្បើយទាំងនោះជាស្ត្រីជនជាតិចិន ដែលបានចូលមកក្នុងប្រទេសកម្ពុជាកម្ពុជា។

សូមជម្រាបថា គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅក្នុងប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប៩៥៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ចំនួន៤៩១នាក់ ហើយអ្នកជំងឺចំនួន៤៦១នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕

Facebook Comments
Loading...