ពិធីក្រុងពាលីចាប់ដំណើររការសាងសង់ជាផ្លូវការ សាលាពុទ្ធិអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ចន្ទបុរីវង្ស

0
5122

ភ្នំពេញ ៖ អាគារសាលាពុទ្ធិអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ចន្ទបុរីវង្ស ១ខ្នង៤បន្ទប់ នៅបរិវេណវត្តចន្ទបុរីវង្ស ស្ថិតក្នុងភូមិសំជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានធ្វើពិធីក្រុងពាលីចាប់ដំណើររការសាងសង់ ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានចូលរួមពីសម្តេចព្រះវនរ័តគតិបណ្ឌិតណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា លោកឧកញ្ញ៉ា អ៊ឹង ប៊ុនហ៊ៅ និងលោកជំទាវព្រមទាំងបុត្រ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកពៅ្ន។

លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ការកើតឡើងនូវអគារសាលាពុទ្ធិអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ចន្ទបុរីវង្ស ក្នុងវត្តចន្ទបុរីវង្សនាពេលនេះ គឺផ្តើមចេញពីសា្មរតីរួមសាមគ្គីគ្នាជាធ្នុងមួយរបស់ព្រះសង្ឃ និងសប្បុរសជន ដែលមានទឹកចិត្តស្រ​ឡាញ់និងគាំទ្រដល់សង្គមជាតិក៏ដូចជាព្រះពុទ្ធសាសនា ដើម្បីទុកជាប្រយោជន៍ដល់កូនចៅ នាពេលបច្ចប្បន្ន និងទៅជំនាន់ក្រោយៗទៀត។

លោកអភិបាលខណ្ឌបានគូសបញ្ជាក់ថា សមិទ្ធិផលទាំងនេះអាចកើតឡើងបាន គឺដោយសារតែ ប្រទេសជាតិ មានសុខសន្តិភាពទើបយើងមានឱកាសកសាងសមិទ្ធផលទាំងនេះបាន ហើយសន្តិភាពនេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ របស់សម្ដេចតេជោជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាពពេញលេញមានការរីកចំរើនឥតឈប់ឈរ រហូតមកដល់បច្ចប្បន្ននេះ។

បន្ទាប់ពីធ្វើពិធីក្រុងពាលីរួចគណៈអធិបតីបានអញ្ជើញទៅពិនិត្យមើលគ្រឿងចក្រ កន្លែងការដ្ឋាន រួចបាចផ្កាប្រោសព្រំទឹកសុំសេចក្តីសុខ ចាប់ដំណើររការសាងសង់ពីពេលនេះតទៅ៕

Facebook Comments
Loading...