បន្ទាប់ពីចាញ់យ៉ាងស្ពឹកមុខក្រុម​Unitedបានយកឈ្នះលើ​ក្រុម Luto​n ​ក្នុង​លទ្ធផល​៣-០ ​នៃ​ពាន​រង្វាន់Carabao Cup

0
7318

កីឡាបរទេស ៖ បន្ទាប់ពីចាញ់ក្រុម Crystal Palace ការប្រកួតដំបូងនាបើក​រដូវ​កាលមក ក្រុម​បិសាច​ក្រហម Manchester United បានយកឈ្នះលើ​ក្រុម Luto​n នៅ​លីគ​ក្រោម​ពួកគេ​ដោយអាច​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល​គាប់​ប្រសើរ​ដល់​ទៅ ៣-០ ​ឯ​ណោះ នៃ​ពាន​រង្វាន់ Carabao Cup កាលពីរាត្រីយប់មិញ។

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម ​Luto​n ​ក្នុង​លទ្ធផល៣-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ Carabao Cup ​នៅ​យប់មិញ​នេះ​។ក្រុម​របស់​លោក Ole Gunner Solskjaer ​បាន​ដាក់​កីឡាករ​បម្រុង​ច្រើន​ឱ្យ​បង្ហាញ​សមត្ថភាព ក្រោយ​ពី​បើក​រដូវ​កាល​លេង​ចាញ់ Crystal Palace ​មក។

​ជា​លទ្ធផល​ឃើញ​ថា​ប្រកួត​នេះ ​ប៉ះ​ក្រុមនៅ​លីគ​ក្រោម​ពួកគេ​អាច​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល​គាប់​ប្រសើរ​ដល់​ទៅ ៣-០ ​ឯ​ណោះ ដោយ​៣​គ្រាប់​នោះ​កើត​ចេញ​ពី Mata ​១​គ្រាប់ Rashford ​១​គ្រាប់ និង Greenwood ​១​គ្រាប់។នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​រដូវ​កាល​ថ្មី ​ក្រោយ​ពី​ក្រុម​លោក Ole ​ខក​បំណង​កាល​នៅ​លីគ​កំពូល ដែល​បើក​ឆាក​មក​ចាញ់​ក្រុម Crystal Palace ​ដល់​ទៅ ​៣-១ ​ឯ​ណោះ។ ​យ៉ាងណាមិញ ​ត្បិត​តែ​យ៉ាង​នេះ​មែន ​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នៅ​តែ​មើល​ឃើញ​ចំណុច​ខ្វះខាត​ក្រុម​ដដែល ​ហើយ​ចង់​ឃើញ​តំបន់​ប្រយុទ្ធ​ឱ្យ​មុត​ស្រួច​ល្អ​ជាង​មុន​ទៀត៕

Facebook Comments
Loading...