ក្នុងឱកាសកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលាយសារធាតុមេតាណុលជាមួយស្រាស ដែលនាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ

0
8262

ភ្នំពេញ ៖ ក្នុងឱកាសកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ក្រសួងសុខាភិបាលបន្តអំពាវនាវប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលាយសារធាតុមេតាណុល ជាមួយស្រាស ដែលនាំឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងឈានទៅដល់ពុលស្រានាំឱ្យបាត់បង់ជីវិតថែម ទៀតផង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋនឹងធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ហេតុដូចនេះសូម ចៀសវាងការទទួលទានស្រាស ដែលមិនមានប្រភពច្បាស់​លាស់ និងគ្មានលក្ខណៈបច្ចេកទេសផលិតត្រឹមត្រូវ ជាពិសេសចៀសវាងការយកមេតាណុលមកលាយធ្វើស្រាស ដែលមិនមានលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ រហូតអាចឈានទៅបាត់បង់ជីវិតផងដែរ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏សូមអំពាវនាវ ប្រជាពលរដ្ឋ បើពិសាគ្រឿងស្រវឹង សូមពិសាដោយការទទួលខុសត្រូវ ចៀសវាងការពិសាគ្រឿងស្រវឹងរាល់ពេលបើកបរ ជាពិសេសត្រូវរក្សាឱ្យបាននូវសុវត្ថិភាពចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ក្នុងឱកាសកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានករណីពុលស្រាថ្នាំចិនសែនៅខេត្តបន្ទាយមានជ័យជាច្រើនអ្នក ហើយបណ្តាលឱ្យមានមនុស្សស្លាប់រហូតដល់៧នាក់ផងដែរ៕

Facebook Comments
Loading...