ក្រោយ​ពី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ចាកចេញ​ត្រូវ​ត​វ៉ា​ដល់​តុលាការ​មក ពេលនេះLionel Messi ​​នឹង​មិន​ចាកចេញ​ពី​ក្រុមBarcelona ​នោះ​ទេ​

0
19028

កីឡាបរទេស ៖ បន្ទាប់ពីមានរឿងរាវជាមួយក្លិបមួយប្រាវមក នៅ​ពេល​នេះ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ចេញ​មុខ​មក​បញ្ជាក់យ៉ាច្បាស់​ថា​រូបគេ​នឹង​មិន​ចាកចេញ​ពី​ក្រុម Barcelona ​នោះ​ទេ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រោយ​ពី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ចាកចេញ​ត្រូវ​ត​វ៉ា​ដល់​តុលាការ​មក។

កីឡាករខ្សែប្រយុទ្ធដ៍មុតស្រួចរបស់ក្រុម Barcelona Lionel Messi ​ក្រោយ​ពី​បរាជ័យ​ផ្ទួន​ៗ​នៅ​ពាន​រង្វាន់ UEFA Champions League ៣ឆ្នាំជាប់គ្នា​និង​មិន​បាន​ពាន​រង្វាន់​អ្វី​សោះ​នា​រដូវ​កាល​នេះ ​ពិត​ជា​មាន​ចិត្ត​ចង់​ចាកចេញ​មែន ហើយមិនព្រមចូលហ្វឹកហាត់ជាមួយក្រុម​ក្រោម​ការ​ដឹក​នាំ​របស់គ្រូបង្វឹកថ្មីគឺ​លោក Ronald Koeman។

តែ​ក្រោយ​ពី​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ចាកចេញ​ត្រូវ​ត​វ៉ា​ដល់​តុលាការ​មក ទើប​រូបគេ​ប្ដូរ​ចិត្ត​វិញ​មិន​ទៅ​ណា​ឡើយ ពោល​គឺ​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត។ ​ការ​ចេញ​មក​បញ្ជាក់​នេះ គឺ​ដើម្បី​បញ្ចប់​រាល់​ភាព​មិន​ច្បាស់​លាស់​ទាំង​អស់។ រូបគេ​នឹង​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​នៅ​ពេល​ខាង​មុខ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman។ ​ដោយ​ចប់​មួយ​រដូវ​កាល​ខាង​មុខ​ទៀត ទើប​រូបគេ​សម្រេច​ចិត្ត​ពី​អនាគត​បន្ដ​ទៀត៕

MADRID, SPAIN – NOVEMBER 23: Davis Cup by Rakuten Madrid Finals 2019 at Caja Magica on November 23, 2019 in Madrid, Spain. (Photo by Silvestre Szpylma / Kosmos Tennis)

Facebook Comments
Loading...