កីឡាបរទេស ៖ បន្ទាប់ពីក្រុម PSG ចាញ់ក្រុម Bayern Munich នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions Leagueភ្លាម តំណែងរបស់លោក Tuchel ដែលជាគ្រូបង្វឹកបានរងសម្ពាធភ្លែត ហើយទំនងយកលោក Allegri អតីតគ្រូរបស់ Juventus ដែលកំពុងទំនេរ ថាអាចមកដឹកនាំក្រុមបន្ដ។
ក្រុម PSG កំពុងពិចារណាដកលោក Tuchel ពីតំណែងអ្នកចាត់ការហើយ ក្រោយពីដឹកនាំក្រុមចាញ់ Bayern Munich នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
បើទោះជាដឹកនាំក្រុមដល់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពានរង្វាន់ក្នុងស្រុកស្រួលក៏ដោយ ក៏តំណែងរបស់លោក Tuchel កំពុងរងសម្ពាធដដែល។ ក្រុម PSG មានគោលដៅធំឱ្យអ្នកចាត់ការសម្រេចគឺឈ្នះពានរង្វាន់ UEFA Champions League នេះឯង។ ដូច្នេះការដឹកនាំក្រុមមិនបានសម្រេច នោះប្រាកដណាស់នឹងប្រឈមជាមួយការដកចេញមិនខាន។ជាក់ស្ដែងពេលនេះ ក្រោយពីចាញ់ក្រុម Bayern ហើយ ថ្នាក់ដឹកនាំក្រុម PSG កំពុងពិចារណាគ្នាហើយថានឹងត្រូវដកលោក Tuchel ចេញឬយ៉ាងណា។ ពួកគេមើលឃើញលោក Allegri អតីតគ្រូរបស់ Juventus ដែលកំពុងទំនេរ ថាអាចមកដឹកនាំក្រុមបន្ដបាន៕