ប្រជាកសិករ៧០គ្រួរសានៅស្រុកសាលាក្រៅ បានចងក្រងជាបណ្តុំកសិកម្មផលិតបន្លែសុវត្ថិភាពសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក

0
1906

ប៉ៃលិន ៖ ដោយមើលឃើញពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្នខ្ពស់ ប្រជាកសិករចំនួន៧០គ្រួសារនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន បានចងក្រងជាបណ្តុំកសិកម្មផលិតបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការហូបចុកក្នុងគ្រួសារនិង បំពេញតម្រូវការទីផ្សារដែលជួយបង្កើនប្រាក់ចំណូលបន្ថែមពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានប្រាប់ឲ្យដឹងថា ដោយមើលឃើញពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្នខ្ពស់ មន្ទីរកសិកម្មខេត្តប៉ៃលិនបានបង្កើតជាបណ្តុំកសិកម្មដាំបន្លែសុវត្ថិភាពចំនួន៧០គ្រួសារក្នុងការផលិតបន្លែសុវត្ថិភាពសម្រាប់លក់ជូនទៅអាជីករជាអ្នកទទួលទិញ។
លោកបានបន្តថា សហគមន៍ដាំបន្លែសុវត្ថិភាពនេះបានបង្កើតឡើងក្រោមកិច្ចសហការរវាងមន្ទីរកសិកម្មខេត្តជាមួយនឹងដៃគូអភិវឌ្ឍន៍ក្នុងការផ្តល់បច្ចេកទេសថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យពួកគាត់ដាំដុះត្រូវ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ នឹងជួយពួកគាត់ឲ្យមានទីផ្សារលក់ផលិតផលទាំងនេះមានតម្លៃសមរម្យ និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

លោកបបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំក្នុងការផលិតបន្លែសុវត្ថិភាព ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ ផ្ទៃដីដាំដុះកសិកម្ម អនុវត្តបានចំនួន ៧៧ ៣៨៣ហិកតា ទទួលបានបរិមាណសរុប ១០១៤៨៩៦តោន ក្នុងនោះដំណាំរួមផ្សំ ៥៦ ៥១៥ហិកតា៕

Facebook Comments
Loading...