សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាបញ្ហាដីធ្លីដល់ពេលត្រូវជម្រះគ្នា ជាពេលត្រូវវះកាត់ហើយ

0
6285

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងនៅក្នុងឳកាសបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះនិងត្រូវវះកាត់ហើយ។

បើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋ មន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការថ្លែងរបស់សម្តេចគឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់លើ Facebook របស់លោកថា «រឿងដីធ្លីត្រូវតែជំរះគ្នាម្តង។ ពេលនេះជាពេលដែលត្រូវធ្វើការវះ កាត់ហើយ»។

សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ ក្រឡរវាងឧកញ៉ា សង ថន និងប្រជា ពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍ចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានមហាជនក្នុងសប្តាហ៍កន្លងទៅនេះ។

វិវាទដីធ្លីនេះនាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាល ស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។ជាមួយគ្នានេះលោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ៕

Facebook Comments
Loading...