ឡៅ ចិត្រា ឡើងដណ្តើមប្រាក់លាននិងប៉ោ ភារិទ្ធ ខណៈធន់ ចាន់តាក់ ឡើងដណ្តើមនិងសេក គឹមរួន

0
31930

ភ្នំពេញ ៖ កីឡាករឡៅ ចិត្រា អ្នកប្រដាល់មកពីក្លិបកងពលទ័ពពិសេសឆ័ត្រយោង៩១១ឡើងដណ្តើមប្រាក់លាន និងកីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់ក្រសួងកសិកម្ម ខណៈកីឡាករធន់ ចាន់តាក់ អ្នកប្រដាល់មកពីសមាគមកីឡាករប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករសេក គឹមរួន អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅទី០៤ ខែកក្កដា ឆ្នាំ២០២០។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិត្រា ជួបជាមួយកីឡាករជើងខ្លាំងប៉ោ ភារិទ្ធ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាកន្លងមក ព្រោះកីឡាករប៉ោ ភារិទ្ធ ជាកីឡាករជើងចាស់ ស្នៀតខ្លាំងរបស់ប៉ោ ភារិទ្ធ គឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ដែលធ្លាប់បានយកឈ្នះលើកីឡាករកម្ពុជា ជាច្រើននាក់មកហើយដែរ ក្នុងខណៈដែលអត់មានគួអន្តរជាតិប្រកួតនោះ។

ចំណែកឡៅ ចិត្រា វិញបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករប៉ោ ភារិទ្ធ នេះត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡៅ ចិត្រា មានភាគរយឈ្នះត្រឹមហាសិបភាគរយប៉ុណ្ណោះ។ ចាំមើលឡៅ ចិត្រា ជាអ្នកឈ្នះឬកីឡាករប៉ោ ភារិទ្ធ?។

ការជួបគ្នារវាងសេក គឹមរួន និងកីឡាករធន់ ចាន់តាក់ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករធន់ ចាន់តាក់ ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបានដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

រីឯការប្រកួតរបស់សេក គឹមរួន កន្លងមកបើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពី​មួយ​ប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀ​តជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំង​កម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។ ចាំមើលរវាងកីឡាករធន់ ចាន់តាក់ និងកីឡាករសេក គឹមរួន នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...