មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ ផ្ដល់បណ្ណកម្មសិទ្ធដីធ្លី ជាង៥០០បណ្ណ ដល់ប្រជាពលរដ្ឋនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង

0
6619

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំ​ណង់ និងសុរិយោដី រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅបានផ្ដល់បណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋ នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ប្រមាណជាង៥០០បណ្ណ បន្ទាប់ពីដំណើរចុះបញ្ជីរួចរាល់ជាស្ថាពរ។

បើតាមលោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគររូបនីយកម្ម និងសំណង់ខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យដឹងថា រយៈប្រមាណជិតមួយឆ្នាំមកនេះប្រធានការិយាល័យដែនដីនគររូបនីយកម្ម និងសំណង់ខណ្ឌ បានចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបាន២សង្កាត់ ទី១បានចែកបណ្ណ័ហើយសង្កាត់ព្រែកព្នៅមានភូមិដួង,៧១៥,,បណ្ណ,ពោធ៍មង្គល៣២៩,បណ្ណ,ភូមិព្រែកព្នៅ៦១៦,និងភូមិកណ្តាល១៦៥បណ្ណ ហើយភូមិផ្សារលិចនិងត្រៀមចែកបន្ត។

ទី២សង្កាត់ពន្សាំងកំពុងធ្វើការចែកនាព្រឹកថ្ងៃទី២២ ខែមិថុនា ភូមិចុងថ្នល់៥៦៩បណ្ណ និងភូមិឧសភាត្រៀមចែក៥៦៩បណ្ណ ក្នុងនោះផងដែរក្រុមការងារបានប្រមូលទិន្ន័យរួចហើយត្រៀមបិទផ្សាយភូមិត្នោតខ្ពស់ភូមិបឹងខ្នំ និងតាស្គរ និងទី៣-កំពុងប្រមូលទិន្ន័យភូមិត្រពាំងថ្លាន់,ភូមិដើមចាន់ បន្តទៀត។ ក្នុងនោះផងដែរលោកប្រធានភូមិបាលខណ្ឌ ក៍បានអំពាវនាវឱ្យ ប្រជាពលរដ្ឋដែលដីនៅក្នុងសង្កាត់ពន្សាំង មកចុះឈ្មោះឲ្យបានគ្រប់គ្នាដើម្បីឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋទាំងអស់គ្នា៕

Facebook Comments
Loading...