តំណាងក្រុមហ៊ុន ATOMY (CAMBODIA)បានសារភាពថាឃ្លាំងរបស់ខ្លួនគ្មានច្បាប់អនុញ្ញាតិ និងគ្មានបច្ចេកទេសត្រឹមត្រូវពិតប្រាកដមែន

0
11263

ភ្នំពេញ ៖ បន្ទាប់សមត្ថកិច្ចចម្រុះបានពន្យល់ណែនាំពីកំហុសអចេតនារបស់ខ្លួនតំណាងក្រុមហ៊ុន ATOMY (CAMBODIA) លោក កាន់ រដ្ឋា អាយុ២៩ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ២៥០១៦២៤៣៨ បានទទួលនូវកំហុសរបស់ខ្លួនទៅលើទីតាំងស្តុកគ្រឿងសម្អាងដែលសមត្ថកិច្ចគណកម្មការចម្រុះឆែកឆេរត្រួតពិនិត្យ ហើយបិទឃ្លាំងឃ្លុំបេនោះ ពិតជាគ្មានច្បាប់អនុញ្ញាត និងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប៉ះពាល់គុណភាពផលិតផល។

នៅក្នុងលិខិតសូមគោរពជូន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ របស់លោក កាន់ រដ្ឋា តំណាងក្រុមហ៊ុន ATOMY (CAMBODIA) សំណើសុំបើកឃ្លាំងយកវត្ថុតាង(គ្រឿងសម្អាង) មានទីតាំងនៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចចម្រុះធ្វើការបិទឃ្លុំបេជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ គឺលោក កាន់ រដ្ឋា បានសារភាពថា៖ បន្ទាប់សមត្ថកិច្ចចម្រុះបានពន្យល់ណែនាំពីកំហុសអចេតនារបស់ខ្លួន ដោយសារឃ្លាំងនេះមិនបានស្នើសុំច្បាប់អនុញ្ញាត និងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងសុំការអនុញ្ញាតពីព្រះរាជអាជ្ញា បានបើកឃ្លាំងដើម្បីយកវត្ថុតាង(គ្រឿងសម្អាង) ទៅទុកនៅកន្លែងសុវត្ថិភាព និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងប៉ះពាល់គុណភាពរបស់ផលិតផលក្រុមហ៊ុន។
យោងតាមរយៈតំណាងក្រុមហ៊ុន ATOMY (CAMBODIA) សារភាពថា ឃ្លាំងរបស់ខ្លួនគ្មានច្បាប់អនុញ្ញាត គ្មានបច្ចេកទេសត្រឹមត្រូវ ខ្លាចប៉ៈពាល់គុណភាពផលិ​តផល និងតាមការណែនាំពីសមត្ថកិច្ចចម្រុះ លោក ម៉ុត ដារ៉ា តំណាងអយ្យការក៏បានអនុញ្ញាតតាមពាក្យសុំរបស់ឈ្មោះ កាន់ រដ្ឋា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

សូមរំលឹកថា៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចចម្រុះបានចុះឆែកឆេរទីតាំងគ្រឿងសម្អាងក្រុមហ៊ុន ATOMY (CAMBODIA) ដោយមានការសម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឈានដល់រកឃើញវត្ថុតាង៣៩មុខ ស្តុបដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ក្នុងនោះចំពោះសីតុណ្ហភាពនៅក្នុងទីតាំងនោះ គឺមានកម្តៅចំនួន ៣៦ អង្សារសេ ដែលខុសបែបបទ បច្ចេកទេសរបស់ក្រសួងសុខាភិបាល។
សមត្ថកិច្ចបានបញ្ជាក់ថា៖ លោក OH JAE HOON ដែលជាម្ចាស់ទីតាំងបានធ្វើការបដិសេធចំពោះចំនួនអង្សារសេ ដែលសមត្ថកិច្ចបានរកឃើញខាងលើ ពីព្រោះសីតុណ្ហភាព ៣៦ អង្សារសេនេះ ពុំមែនជាសីតុណ្ហភាពគិតជាមធ្យមនោះទេ។ ក្នុងករណីនេះ លោកព្រះរាជអាជ្ញារង បានសម្រេចធ្វើការដកហូតវត្ថុតាងខាងលើនេះជាបណ្តោះអាសន្ន ហើយរក្សាទុកនៅក្នុងទីតាំងនេះដដែលដោយធ្វើការបិទឃ្លុំបេជាបណ្តោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងជាអ្នកមើល ទទួលខុសត្រូវមិនឱ្យមានការខូចខាត ឬបាត់បង់ រងចាំការសម្រេចជាក្រោយ តម្រូវឱ្យឈ្មោះ OH JAE HOON ទៅបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបន្តនីតិវិធី។ ក្រោយមកសមត្ថកិច្ចបានឱ្យត្រឡប់មកផ្ទះវិញ ។

សូមបញ្ជាក់ថា៖ ផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុន ATOMY (CAMBODIA) ដែលសមត្ថកិច្ចចាប់យកមករក្សាទុកបណ្តោះអាសន្ន ចំនួន៣៩មុខ ក្នុងនោះរួមមាន៖1. សាប៊ូទឹកដុសខ្លួន (Body Cleanser) មានចំនួន ៤៣៣ កេស2. ឡេលាបមុខ (BB Cream)មានចំនួន ៦៤ កេស3. ចាស់ និងថ្នាំដុសធ្មេញ (Oral Care Set)មានចំនួន ២១៧ កេស4, ឡេលាបមុខ (Glow Base)មានចំនួន ៤១ កេស5. ទឹកអនាម័យ Aidam Cleanser មានចំនួន ១៥៥ កេស6. សាប៊ូលាងចាន Liquidមានចំនួន ៤១ កេស7. ម៉ាសបិទមុខ 7Solutions Gel Mask មានចំនួន ៨៣ កេស8. ច្រាស់ដុសធ្មេញtoothbrush មានចំនួន ៣៧៦ កេស9. ឈុតលាបមុខ ABSOLUTE Skin Care មានចំនួន២៨ កេស10. អហារក្រពះពោះវៀន Probiotics មានចំនួន ១៩៥ កេស11. ថ្នាំដុសធ្មេញ tooth paste មានចំនួន ៦៩២ កេស
12. អាហារបំប៉នសុខភាព Color Food VitaminC មានចំនួន ៣០ កេស
13. ឡេលាបខ្លួន Body Lutionមានចំនួន ២៤ កេស14. កៅអៀក Oil Patchមានចំនួន២៣៦ កេស15. ម៉ាសទឹកបិទមុខ Peel off Mask មានចំនួន ២៣ កេស16. ទឹកជូតមុខ Toner មានចំនួន ០៥ កេស17. ឈុតលាបមុខ Evening Care 4set មានចំនួន ១៤៨ កេស18. មីកំប៉ុង Potato Cup Ramen មានចំនួន២៧ កេស19. ហ្វមលាងមុខ ចំនួន ៤០ កេស20.ឈុតថែរក្សាមុខ AC specialមានចំនួន ៣៣ កេស21. ឡេលាបស្បែក Atomy Body Lotion មានចំនួន ៦១ កេស22. ទឹកបណ្តុះសក់ Atomy Herbol Hair Tonic មានចំនួន ១៨៩ កេស23. ឡេការពារកម្តៅថ្ងៃ Suncreen White មានចំនួន ២៩ កេស24. សាប៊ូកក់សក់ Herbal Hair Shumboo មានចំនួន ៥១១ កេស25.ឡេបំបាត់ជាំមុខ Atomy Aqua 3set មានចំនួន ១៨ កេស
26. អាហារបំប៉ន Atomy Alaska E-Omega 3 មានចំនួន ១៦ កេស
27.ឈុតថែរក្សាស្បែក Calming Care Speacial_មានចំនួន ៣៤ កេស
28. ឡេការពារកំដៅថ្ងៃ Sun Screen Beige មានចំនួន ៥៦ កេស29. Herbal Hair Condictioner មានចំនួន ១១២ កេស30.ឈុតថ្នាំដុសធ្មេញ និងច្រាស់ដុសធ្មេញ មានចំនួន ២២៤ កេស31. សំបកកេសទទេ មានចំនួន ១៨១០ កេស32. សាប៊ូលាងចាន Atomy Dish Detergentមានចំនួន ១០២កេស
33. ទឹកក្រអូប Atomy Fabric Softenerមានចំនួន ៤០កេស34. ម៉ៃយិនស៊ិន Hong Samdam មានចំនួន៣២ កេស35. ទឹកបណ្តុះសក់ Herbal Hair មានចំនួន ៦០ កេស36. ទឹកអនាម័យ Aidam Cleanser មានចំនួន ៧៥ កេស
37.ឡេចិញ្ចឹមស្បែកមុខ Heathy Glow Base មានចំនួន ១០ កេស38. ឡេចិញ្ចឹមស្បែកមុខ Deep Cleanser មានចំនួន ២០ កេស39. ទឹកបរិសុទ្ធកូរ៉េ មានចំនួន ៥១ យួ។
សូមបញ្ជាក់ថា៖ គ្រាដំបូងម្ចាស់ទីតាំងមិនបានយកឯកសារព័ន្ធមកបង្ហាញសមត្ថកិច្ចចម្រុះនោះទេ ដោយសន្យាយកមកអោយសមត្ថកិច្ចនៅថ្ងៃសុក្រ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ លោកបន្តថា៖ ការស្តុបដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល បើមាត្រា១០ នៃច្បាប់ «ឱសថ » ត្រូវពិន័យអន្តរការ ពី៥លានរៀល ទៅ១០លានរៀល ។ ករណីនេះខាងលោកកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី។
ផ្ទុយទៅវិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ តំណាងអយ្យការ បានអនុញ្ញាតឱ្យបើកឃ្លាំង បន្ទាប់ពីតំណាង ក្រុមហ៊ុន ATOMY (CAMBODIA) សារភាពថា ឃ្លាំងរបស់ខ្លួនគ្មានច្បាប់អនុញ្ញាត គ្មានបច្ចេកទេសត្រឹមត្រូវ ខ្លាចប៉ៈពាល់គុណភាពផលិតផល។
ទោះជាបើក ឬមិនទាន់បានបើកឃ្លាំងក្រុមហ៊ុន ATOMY (CAMBODIA)ជាផ្លូវការយ៉ាងណានោះ តែខាងតំណាងក្រុមហ៊ុន សមត្ថកិច្ចចម្រុះ បានធ្វើកំណត់ហេតុបើកអាជីវកម្មរួចរាល់មុនទៅហើយ ចុះហត្ថលេខា និងផ្តិតមេដៃ ដាក់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មុនទៅហើយ។ ពាក់ព័ន្ធករណីនេះគេហទំព័រcsn-news.com មិនអាចទាក់ទងលោកស្រីជាអ្នកតំណាងក្រុមហ៊ុន ATOMY (CAMBODIA) ដែលកាន់ទូរស័ព្ទលេខ 012680678 បានទេ ហើយគេហទំព័រយើងរងចាំការបកស្រាយពីលោកស្រីជាអ្នកតំណាងក្រុមហ៊ុន ATOMY (CAMBODIA)ពាក់ព័ន្ធនិងករណីខាងលើនេះ៕

Facebook Comments
Loading...