ដើម្បីឲ្យអស់ការសង្ស័យ នី សុភី ជួបពុទ្ធ ឆាយរិទ្ធី ម្តងទៀត ខណៈសោម វិឆ័យ សាកស្នៀតគុននិងជា សំនៀង

0
1339

ភ្នំពេញ ៖ បន្ទាប់ពីការប្រកួតចុងក្រោយស្មើរគ្នារវាងកីឡាករនី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក ស្មើរគ្នាជាមួយកីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ មកនាថ្ងៃសៅរ៍ទី០៦ ខែមិថុនានេះត្រូវគេផ្គូផ្គងឲ្យជួបគ្នាម្តងទៀតដើម្បីឲ្យអស់ការសង្ស័យ ខណៈ​សោម វិឆ័យ អ្នកប្រដាល់មកពីក្លិប​ពន្លឺ​វិបុល ឡើងសាកស្នៀតគុនជាមួយកីឡាករជា សំនៀង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករនី សុភី ដែលជួបជាមួយកីឡាករពុទ្ធ ឆាយរិទ្ធី ក្នុងប្រភេទទម្តន់៦៩គីឡូ​ក្រាម អ្នកទាំងពីធ្លាប់ជួបគ្នាច្រើនដងមកហើយភាគច្រើននី សុភី ជាអ្នកឈ្នះ ព្រោះអ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។

រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត តែយ៉ាងណាពុទ្ធ ឆាយរិទ្ធី ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ ក៍ប៉ុន្តែការប្រកួតជាមួយនី សុភី ចុងក្រោយសកមើរពិន្ទុគ្នា។​ ចាំមើលលើកនេះពុទ្ធ ឆាយរិទ្ធី ជាអ្នកទទួលជ័យជំនះឬនី សុភី?។

ដោយឡែកកីឡាករជា សំនៀង ជួបជាមួយកីឡាករសោម វិឆ័យ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ។ កីឡាករជា សំនៀង ជាអ្នកប្រដាល់ដែលចូលចិត្តលេងលែង និងជង្គង់ណាស់ដែលអាចវាយចេញចូលរហ័ស ហើយមានប្រសិទ្ធិភាពធេមទៀត។

ចំណែកសោម វិឆ័យ គេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អផងដែរ ស្នៀតខ្លាំងរបស់សោម វិឆ័យ ទាំងនេះហើយដែលធ្លាប់ផ្តួលកីឡាករទាំងជើងចាស់ និងជើងថ្មីអោយចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលរវាងកីឡាករសោម វិឆ័យ និងកីឡាករជា សំនៀង នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...