បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ក្នុងបាតុកម្មហិង្សាផ្ទុះឡើងចំនួន២ថ្ងៃជាប់គ្នានៅសហរដ្ឋអាមេរិក

0
2512

អន្តរជាតិ ៖ បន្ទាប់ពីពលរដ្ឋអាមេរិកស្បែកខ្មៅម្នាក់បានស្លាប់ ដោយសារមន្ត្រីប៉ូលិសស្បែកសមក បុរសម្នាក់ត្រូវបានគេបាញ់ស្លាប់ក្នុងយប់ទី២ នៃបាតុកម្មដែលក្លាយជាហិង្សាមួយនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ភាគកណ្តាល នៃសហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។

ជាមួយគ្នានេះ មន្ត្រីប៉ូលីស បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់នេះ។ ដើម្បីដោះស្រាយបញ្ហានេះ អភិបាលក្រុង Minneapolis កាលពីថ្ងៃម្សិលមិញ បានអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សា និងការស្តារស្ថេរភាពសាធារណៈឡើងវិញ។

គួរបញ្ជាក់ថា បាតុកម្មហិង្សាខាងលើនេះ បានផ្ទុះឡើងក្រោយលោក George Floyd អាយុ ៤៦ឆ្នាំ ជាបុរសស្បែកខ្មៅ ត្រូវស្លាប់ដោយសារប៉ូលីសស្បែកស ចាប់ខ្លួនក្រោមការសង្ស័យអំពីករណីក្លែងបន្លំ។ ហើយតាមរយៈវីដេអូឃ្លីប បានបង្ហាញថា ប៉ូលីសស្បែកសម្នាក់ព្យាយាមសង្កត់លើជនរងគ្រោះ ដែលកំពុងជាប់ខ្នោះផ្អឹបនឹងដី បណ្ដាលឲ្យថប់ដង្ហើមស្លាប់នៅនឹងកន្លែង៕

Facebook Comments
Loading...