កុមារានាក់បងប្អូនបង្កើតទៅជួយរាវខ្ចៅឲ្យម្ដាយស្រាប់តែលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម

0
845

កណ្តាល ៖ កុមារាពីរនាក់បងប្អូនខំទៅជួយរាវខ្ចៅឲ្យម្ដាយ ក៏ស្រាប់តែលង់ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១៤ និង៣០នាទី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរកែ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះទាំង០២នាក់ទី១-ឈ្មោះ ភា ដូណា ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ និងទី២-ឈ្មោះ ភា តុលា ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។ ដែលមានឪពុកឈ្មោះ កាង សុភា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនិងម្តាយឈ្មោះ ថា រតនា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ទីលំនៅភូមិឃុំកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ១៤និង៣០នាទីជនរងគ្រោះពីរនាក់បងប្អូនបានទៅរកខ្ចៅជាមួយម្តាយនៅចំណុចអូរកែ ពេលទៅដល់ម្ដាយជនរងគ្រោះបានចុះក្នុងទឹករាវរកខ្ចៅហើយ ជនរងគ្រោះទាំងពីរនាក់ចុះក្នុងទឹកជួយរាវខ្ចៅ ជាមួយម្តាយដែរ ដោយឃ្លាតពីគ្នាចំងាយ៥ម៉ែត្រ។ដល់វេលាម៉ោង១៥និង០០នាទីថ្ងៃដដែល ម្ដាយជនរងគ្រោះបានក្រឡេករកមើលជនរងគ្រោះ ស្រាប់តែបាត់ជនរងគ្រោះទាំងពីរនាក់។

ប្រភពដដែលបន្តទៀតថាពេលនោះ ឈ្មោះ ថា រតនា គិតថាកូនខ្លួនប្រហែលលង់ទឹក ទើបហៅបងប្អូននិងក្រុមគ្រួសារ ជួយរាវរកជនរងគ្រោះ។ ដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃដដែល ទើបរាវរកឃើញជនរងគ្រោះទាំងពីរនាក់នៅក្នុងទឹកអូរ ចំងាយ៦ម៉ែត្រពីច្រាំង និងមានជម្រៅ៣ម៉ែត្រ ហើយស្រងជនរងគ្រោះទាំងពីរនាក់ យកមកដាក់លើដីជួយធ្វើចលនាតែជនរងគ្រោះ ទាំងពីរនាក់បានស្លាប់បាត់បង់ជីវិតទៅហើយ ទើបក្រុមគ្រួសារដឹកសាកសពជនរងគ្រោះ ត្រឡប់មកផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ឯក មែន សុខឃឿន បានបញ្ជារឲ្យកម្លាំងប៉ុស្តិ៍ សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់សាកសពមានសភាពប៉ោងពោះហូរទឹកចេញតាមមាត់និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។ សមត្ថកិច្ចបានសន្និដ្ឋានថាសាកសពជនរងគ្រោះ ទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួច បានប្រគល់សាកសព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...