កណ្តាល ៖ ស្ត្រីម្នាក់បានដួលស្លាប់ដោយសង្ស័យថាខ្យល់គ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានឈ្មោះ ខៀវ យ៉ាន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ទីលំនៅ កន្លែងកើតហេតុ។
យោងតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាតាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះជាមនុស្សសរសៃប្រាសាទ គិតច្រើន ញៀនស្រាតែងតែផឹកជាប្រចាំ មិនសូវហូបបាយ ជនរងគ្រោះបានធ្លាប់ពិនិត្យជំងឺនៅមន្ទីរពេទ្យជ័យជំនះ ដោយមានមេរោគក្រពះ។ នៅថ្ងៃទី១៩ឧសភា២០២០វេលាម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានដើរចេញពីផ្ទះហូបស្រាជិតក្នុងភូមិ ក៏មិនឃើញដើរមកវិញ មិនដឹងទៅណា ក៏មានប្រជាពលរដ្ឋជិះកាត់ឃើញជនរងគ្រោះដេកដួលមិនមាត់ ក ក៏បានហៅអ្នកភូមិឲ្យមកជួយមើល បងប្អូននិងកូនជនរងគ្រោះមកដល់ ដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
លោកអធិការបានបន្តទៀតថាបន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពក្បាល ដងខ្លួននិងអវះយវះមានសភាពរឹង ក្រៅពីពុំមានស្លាកស្នាមអ្វីគួអោយកក់សំគាល់ឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះ ស្លាប់ដោយខ្យល់គ។សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕