មនុស្សម្នាក់គាំងបេះដូងស្លាប់នៅក្នុងព្រៃដែលមានសភាពក្រៀមស្វិតនៅសល់តែស្បែកដណ្ដប់ឆ្អឹង

0
1766

ភ្នំពេញ ៖ មនុស្សម្នាក់ស្លាប់នៅក្នុងព្រៃដែលមានសភាពក្រៀមស្វិតនៅសល់តែស្បែកដណ្ដប់ឆ្អឹង (គាំងបេះដូង) វេលាម៉ោងប្រហែល១៦និង០០នាទី ត្រូវនិងថ្ងៃអាទិត្យទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងព្រៃ ជាប់ផ្លូវ មហាវិថីឈ្នះៗ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ។ស្លាកស្នាមបន្សល់ទុក១.ដាច់ម្រាមដៃខាងស្ដាំចំនួន០១ និងចុងម្រាមដៃចំនួន០៤ និងបាត់ម្រាមកូនជើងចំនួន០១(ដោយសារសត្វស៊ី)។

នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់បានចូលក្នុងព្រៃក្បែរកន្លែងកើតហេតុ ក្នុងបំណងចូលទៅបត់ជើងធំ ស្រាប់តែប្រទះឃើញសាកសពគ្មានសំលៀកបំពាក់ដេកស្លាប់នៅក្នុងព្រៃដែលមានសភាពក្រៀមស្វិតនៅសល់តែស្បែកដណ្ដប់ឆ្អឹង រួចក៏បានដើរត្រឡប់មកវិញទូរស័ព្ទរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ភ្លាមនោះកម្លាំងយើងក៏ចុះទៅដល់កន្លែងហេតុកើហេតុខាងលើ បន្ទាប់មកក៏បានរាយការណ៍ទៅកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងកោសល្យវិច្ច័យរាជធានីភ្នំពេញតែម្ដង។

សន្និដ្ឋាន៖តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសវិទ្យា និងលោកគ្រូវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងគ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ សាកសពពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចយើងយកមកបូជានៅវត្តកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Facebook Comments
Loading...