ម៉ូតូបុកម៉ូតូបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់និងរបួសយុវជនកម្ពុជាម្នាក់រងរបួសធ្ងន់

0
1012

ភ្នំពេញ ៖ ម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ យុវជនក្នុងវ័យ១៥ ឆ្នាំម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនភ្លាមដែរ កាលពីវេលាម៉ោង៥និង៤០នាទី នាថ្ងៃអាទិត្យទី១០ខែ០៥ឆ្នាំ២០២០ ត្រង់ចំនុចមុខផ្ទះលេខ១៧៣អាផ្លូវលេខ១៨២កែងផ្លូវលេខ២២៣ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក។

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងថា ករណីនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ១ID៩១៥៤ បើកបរដោយឈ្មោះហុក ម៉េងហុងភេទប្រុសអាយុ១៥ឆ្នាំជនខ្មែរសញ្ជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកបានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១០០ពណ៍សពាក់ផ្លាកលេខ១ HN១៣៣៩ បើកបរដោយឈ្មោះហ្វេស៊ីគី FEI. SHIQI ភេទ ប្រុស អាយុ ៥៣ឆ្នាំជនជាតិ ចិន ស្នាក់នៅផ្ទះជួល នៅផ្លូវ ជាសុផារ៉ា ខណ្ឌឬស្សីកែវ បានស្លាប់នៅកន្លែងកើតហេតុ។

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានអោយដឹងទៀតថា នៅ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើ បើកបរម៉ូតូម៉ាកហុងដាសេ១០០ពណ៍ស តាមបណ្តោយផ្លូវ២៣៣ ក្នុងទិសដៅពីត្បូងមកជើង លុះបើបរមកដល់ចំណុចកើតហេតុ ក៏ត្រូវយុវជនបង្កខាងលើបើកបរក្នុងល្បឿនលឿនមកបុកជនរងគ្រោះយ៉ាងពេញទំហឹងនិងបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ចំណែកយុវជនរូបនេះបាក់ជើងខាងឆ្វេង ហើយក៏ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមដែរ។ បច្ចុប្បន្នប៉ូលីសជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ខណ្ឌបានប្រគល់អោយផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌដើម្បីធ្វើការស្រាវជ្រាវនិងកសាងឯកសារបន្ត៕

Facebook Comments
Loading...