ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច

0
665

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានហើយតែរត់មិនរួចត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៥២នាទីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខឃ្លាំងលក់គ្រឿងសង្ហារឹមសុខហេង ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ទឹកថ្លាបានអោយដឹងថាជនសង្ស័យទាំង៣នាក់នោះទី១-ឈ្មោះ រិទ្ធី ប៉ ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។ទី២-ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (គ្មានសារធាតុញៀន) នឹងទី ៣-ឈ្មោះ ឡាយ សុភ័ត្ត្រា ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៧E ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ហ៊ន សេរីរ័ត្ន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចដដែលបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះកំពុងឈរកាន់ទូរស័ព្ទនិយាយនៅមុខក្រុមហ៊ុនស្រាប់តែលេចមុខក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿង ម៉ាកនិច ពណ៌សលាយលឿង ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HY-5510នឹងមួយគ្រឿងទៀត  ម៉ាកនិច ពណ៌សលាយលឿង ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IF-4660 ជិះឃើញក៍ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន បានហើយក៍ជិះរត់។ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍រហូតស្រាវជ្រាវឃាត់ខ្លួនបានពួកគេទាំង៣នាក់តែម្តង។បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Facebook Comments
Loading...