ម្តាយបង្កើតដាច់ចិតប្តឹងសមត្ថកិច្ចដោយសាតែអាកូនតិរច្ឆានរករឿង ជេរបញ្ចោរហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

0
787

កណ្ដាល ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់បានbjr;អំពើហិង្សាក្នុងគ្រួសារដោយរករឿង ជេរប្រមាថ ម្ដាយបង្កើត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទីនៅចំនុច ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រី សាវ៉ាង ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើនិងត្រូវជាម្តាយបង្កើតជនសង្ស័យ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ រ៉ា រតន: ហៅ(យ័ន) ភេទប្រុស អាយុ៣៣ ឆ្មាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាកូនបង្កើត។

សម្ភារ:ខូចខាតរួមមាន៖កៅអីជ័រចំនួន០២ពណ៌ក្រហម,ជើងគ្រែឈើបាក់ចំនួន០៤,មុងរហែក០១ពណ៌ស្វាយនិងខ្នើយរហែក០២ពណ៌ខ្មៅ ០១ពណ៌ក្រហម០១។វត្ថុតាងសមត្ថកិច្ចចាប់យកបានមាន៖កន្តៀវផ្លែដែកដងឬស្សីប្រវែង៣៥ស.មចំនួន០១និងកាំបិតតាំងតោ ចំនួន០១ ប្រវែង២៥ ស.ម។

សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រ៉ា រតនៈ បានរករឿងជេរបញ្ចោរ ឈ្មោះ រី សាវ៉ាង ភេទស្រី ត្រូវជាម្តាយបង្កើតរបស់ខ្លួន ហើយនៅវេលាម៉ោង២១និង៣០នាទី ឈ្មោះ រ៉ា រតនៈ បានជេរប្រមាថ ជនរងគ្រោះ(ម្តាយ)ម្តងទៀតរួចបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ មួយចំនួន ដូចបានរៀបរាប់ខាងលើ  ឃើញដូច្នេះ ជនរងគ្រោះបានមកដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបណ្តឹងរួចហើយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបំភ្លឺនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី។

បញ្ជាក់ជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀន និងធ្លាប់បានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយចំនួន០១លើករួចមកហើយក្នុងករណីហឹង្សាក្នុងគ្រួសារ៕

Facebook Comments
Loading...