អ្នកស្រីសុផល សុខចិត្តមានះចិត្តស្វាម៉ីលក់ផលិតផលNNPរហូតទទួលបានជោគជ័យប្រចាំដេប៉ូខណ្ឌទួលគោក

0
1347

ភ្នំពេញ ៖ ដោយសារតែការជឿជាក់លើផលិតផលថែរក្សាសម្ផស្សNNP អ្នកស្រីសុផល សុខចិត្តមានះចិត្តស្វាម៉ីដែលរ៊ារាំងមិនឲ្យលក់ តែដល់ការលក់មានអតិថិជនច្រើនចុងក្រោយស្វាម៉ីជួយរកលុយមកឲ្យដើម្បីនាំអីវ៉ាន់ចូល ហើយបានខ្លាយជាអ្នកលក់ទទួលបានជោគ​ជ័យ ដោយមានសមាជិករបស់ខ្លួនជាច្រើន ប្រចាំដេប៉ូខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកស្រីសុផល បានលើកឡើងពីគន្លិះជោគជ័យក្នុងពិធីជួបជុំតំណាងចែកចាយផលិតផល ប្រចាំនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារអ៊ីរ៉ា ថាអ្នកស្រីសុខចិត្តខ្ចីលុយពីធានាគារយកមករកស៊ី ជាជាងយកលុយទៅចាយវាយផ្តេសផ្តាស និងទិញគ្រឿងលំអរមកបង្អួតគេ។

អ្នកស្រីបន្តថា ​បើយើងដាក់ចិត្តថារកស៊ីលក់ជាមួយផលិតផលថែរក្សាសម្ផស្សNNP ហើយយើងត្រូវមានផេកផ្ទាល់ខ្លួន និងប៊ូតផេកដើម្បីធ្វើការប៊ូតផេកឲ្យទទួលបានការLikeឬស៊ែរច្រើនសម្រាប់អតិថិជនបានស្គាល់ពីផលិតផលដែលមាននៅក្នុងដៃនិងមួយវិញទៀតការចុះផ្សព្វផ្សាយទីផ្សាដោយផ្ទាល់គឺមានន័យថាយើងត្រូវតែទៅផ្សព្វផ្សាយជាក់ស្តែងទៅលើអថិតិជនឬតាមផ្សារហើយនិងកន្លែងលក់មួយចំនួន ហើយអ្នកស្រីទទួលបានជោគ​ជ័យមកដល់ថ្ងៃនេះគឺ បានធ្វើនូវរឿងទាំងអស់នេះ។

ចំណែកអ្នកស្រី ជា លីដា ម្ចាស់ដេប៉ូប្រចាំខណ្ឌរស្សីកែវ បានចែករំលែកបទពិសោធន៍ដែលទទួលបានជោគជ័យកន្លងមកនេះថា កំណត់គោលដៅឲ្យបានច្បាស់ ការលក់គឺយើងចាប់ផ្តើមពីតូចមកដូចគ្នា តែយើងត្រូវចេះពង្រីកខ្លួន កុំបាក់ទឹកចិត្តព្រោះតែសម្តីពីអ្នកដ៍ទៃ បង្កើតគំនិតថ្វីៗ បើបងប្អូនមានឆន្ទៈពិតប្រាកដនោះជោជ័យនឹងទទួលបានយ៉ាងពិតប្រាកដជាមួយផលិតផលNNPនេះ។

អ្នកស្រីបន្តថា ភាពជោគជ័យគឺអាស្រ័យលើយើងគ្រប់គ្នាដែលមានឆន្ទៈឬ គោលជំហច្បាស់លាស់ក្នុងការចាប់យកអាជីពពោលមិនខុសពីការលក់NNPនោះទេបើយើងប្រាដកថាដាក់ចិត្តហើយនោះត្រូវតែជឿជាក់លើខ្លួនឯង។ ក្នុងរយៈពេលជាង១ឆ្នាំមកនេះអ្នកស្រីមានផលិតផលក្នុងដៃគិតជាទឹកប្រាក់ប្រមាណជា៤ទៅ៥ម៉ឺនដុល្លា និងប្រាក់ចំណេញក្នុង១ខែប្រមាណជា៦ពាន់ដុល្លា។

ជាមួយគ្នានេះលោក ស្រី ទ្រីដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុនក៏បានថ្លែងពីចំណុចសំខាន់ៗមួយចំនួនដល់តំណាងនិងសមាជិករបស់ផលិតផលNNPដែរថាបើចង់រកស៊ីជាមួយNNPគឺត្រូវស្វែងយល់ពីគន្លឹះជោគជ័យលើការលក់ផលិតផលNNPដូចជា៖ការបំបែកទីផ្សារអាជីពវកម្មបានន័យថាយើងត្រូវចុះផ្សព្វផ្សាយដោយផ្ទាល់ជាមួយអតិថិជនឲ្យបានច្រើនដើម្បីភាពរីកចម្រើននិងមានការគាំទ្រ។

ក្រៅពីការបង្ហាញគន្លឹះជោគជ័យអ្នកស្រី ទ្រីដាណា ក៏បានលើកទឹកចិត្តឲ្យតំណាងរបស់ខ្លួនព្រមទាំងសិក្ខាកាមទាំងត្រូវខិតខំប្រឹងប្រែងនិងមានទំនុកចិត្តលើកការលក់NNPព្រោះថាផលិតផលនេះគឺមានការអនុញ្ញាតិច្បាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធដូច្នេះរាល់ការលក់NNPគឺគ្មានហានិភ័យឬក្តីព្រួយបារម្ភឡើយ៕

Facebook Comments
Loading...