ក្រុមការងារគណៈពង្រឹងខណ្ឌព្រែកព្នៅ ផ្សព្វផ្សាយលទ្ធផលសន្និបាតក្លឹមសារសំខាន់ៗ១១ចំណុចដល់មន្រ្ដីបក្សថ្នាក់មូលដ្ឋាន

0
822

ភ្នំពេញ ៖ ក្រុមការងារគណៈពង្រឹងមូលដ្ឋាន ខណ្ឌព្រែកព្នៅ បាននាំយកលទ្ធផល សន្និបាតរបស់គណៈកម្មធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៤២អណត្តិទី៥ ដែលបានបញ្ចប់ នាថ្មីៗនេះ ដែលមានក្លឹមសារ សំខាន់ៗ១១ចំណុច ទៅផ្សព្វផ្សាយដល់មន្រ្ដីបក្សថ្នាក់មូលដ្ឋាន នៅស្នាក់ការគណបក្ស ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

លោក សុខ សម្បត្តិ អនុប្រធានប្រចាំការ ក្រុមការងារចុះជួយ ខណ្ឌព្រែកព្នៅបានលើកឡើងថា អង្គសន្និបាត បានសម្ដែងនូវគារវភក្ដី និងកត្តញ្ញូតាធ៌មដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រមទាំងមានសុទិដ្ឋិនិយមយ៉ាងមុតមាំ ចំពោះបរិយាកាស នយោបាយដ៏ល្អប្រសើរ នៃសង្គមជាតិ។ជាមួយនេះអង្គសន្និបាត បានកត់សម្គាល់ចំពោះការវិវឌ្ឍដ៏ល្អប្រសើរនៃសភាពការទូទៅរបស់ប្រទេសជាតិដែលកំពុងបន្ដឈានទៅមុខយ៉ាងរឹងមាំ លើមាគារសន្ដិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍ។

លោកអនុប្រធានប្រចាំការ បានជម្រាបជូនអំពីស្ថានភាពនយោបាយសេដ្ឋកិច្ច សង្គមកិច្ច របស់ប្រទសកម្ពុជា និងសមទ្ធិផលនានាដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូនជាតិនិងប្រជាជនកម្ពុជានាពេលកន្លងមក និងទិសដៅបន្តសម្រាប់ឆ្នាំខាងមុខទៀត ក៏ដូចជាការវិវត្តថ្មីៗ នៃសភាពការណ៍លើពិភពលោកនិងក្នុងតំបន់ផងដែរ។ លោក សុខ សម្បត្តិ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃបានប្រកាន់ជំហរច្បាស់លាស់ ដាច់ខាត និងប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារ អធិប​តេយ្យភាព ឯករាជ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេស ដោយមិនចុះញ៉មចំពោះការគំរាមកំហែង ការដាក់សម្ពាធ និងទណ្ឌកម្មពីខាងក្រៅនោះឡើយ។

ចំណែកលោក រស់ សុផាន់ អនុប្រធានក្រុមការងារ បក្សប្រជាជនកម្ពុជាចុះជួយខណ្ឌព្រែកព្នៅ បានជំរុញឱ្យ សមាជិក សមាជិកា ក្រុមការងារទាំងអស់ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្កើន នូវភាពស្និទ្ធ​ស្នាល ពិសេសស្វែងរកព៌តមានដែលជាតម្រូវការ និងសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋដែលកំពុងប្រឈម ហើយបញ្ជូនព៌តមានទាំងនោះ មកពិភាក្សា ដោះស្រាយជូនពួកគាត់និង ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។

លោកបន្តថា សមាជិក សមាជិកា ក្រុមការងារទាំងអស់ បន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវពង្រឹង ប្រធាន អនុប្រធានសាខាបក្ស ក្រុមបក្ស ឲ្យបានរឹងមាំនិងឲ្យពួកគាត់ ស្វែងយល់ឲ្យបាន ស៊ីជម្រៅ ពីសភាពការណ៍វិវឌ្ឍរបស់ស្រុកទេសនាពេលបច្ចុ​ប្បន្ន ទើបអាចជម្រុញសកម្មភាពការងារដែលគណបក្សប្រគល់ជូន ទទួលបានជោគជ័យ៕

Facebook Comments
Loading...