កីឡាបរទេស ៖ កីឡាករខ្សែប្រយុត្តមុតស្រួចរបស់ក្រុម Spurs គឺHarry Kane ដែលរងរបួសធ្ងន់ធ្ងរនៅការប្រកួតទល់ Southampton កាលពីខែមករា កន្លងមក ពេលនេះត្រូវបានអ្នកចាត់ការលោក Jose Mourinho បានចេញមកបញ្ជាក់ច្បាស់ជុំវិញពេលវេលាដែលរូបគេអាចវិលត្រលប់មកកាន់ទីលានវិញហើយ។
បើតាមការបញ្ជាក់ដោយផ្ទាល់របស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់សង្កត់ធ្ងន់ថាយ៉ាងហោចណាស់គឺខែឧសភា ទើបកីឡាករអង់គ្លេសរូបនេះអាចវិលមកវិញបាន ពោលគឺប្រកួតទល់ Leicester ដែលជាប្រកួតជុំទី៣៧ នឹងមានវត្តមានKane មកជួយក្រុមវិញបានហើយ។
ជារួមមានន័យថា Kane អាចលេងតែ២ ប្រកួតទៀតប៉ុណ្ណោះសម្រាប់ Spurs នារដូវកាល ២០១៩/២០ ដោយប៉ះ Leicester City និងជុំទី៣៨ ប៉ះ Crystal Palace នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។ គួររំឭកថាបច្ចុប្បន្ន Spurs ឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងមាន៣៧ ពិន្ទុត្រូវការ៤ ពិន្ទុទៀតដើម្បីតាមស្មើChelsea៕