ព្រៃឈើជាអាយុជីវិតរបស់យើងដូចនេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នាថែរឲ្យបានល្អ

0
810

កំពង់ធំ ៖ បងប្អូនប្រជាពលរដ្ឋត្រូវចេះស្រលាញ់ថែរក្សាការពារព្រៃឈើដ៏មានតម្លៃក្នុងការថែរក្សាតុល្យភាពធាតុអាកាសសម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សសត្វជីវៈចម្រុះមិនតែប៉ុណ្ណោះព្រៃឈើកាត់បន្ថយភាពងាយរងគ្រោះដែលបណ្ដាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសំដៅសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងរបស់សហគមន៍មូលដ្ឋាន។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើដោយចាត់ទុកព្រៃឈើជាអាយុជីវិតរបស់យើងទាំងអស់គ្នា ការថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រកាសទទួលសហគមន៍អេកូទេសចរណ៍ធម្មជាតិឃ្មុំស្រករថ្លុកឬស្សីនិងគម្រោងអេកូទេសចរណ៍នៅភូមិត្រពាំងថ្មឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីអង្គភាពមន្ទីរពាក់ព័ន្ធ អង្គការដៃគូ ព្រមទាំងសមាជិកសហគមន៍ប្រមាណជាង២០០នាក់។

ជាងនេះទៅទៀតលោកបានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើដោយចាត់ទុកព្រៃឈើជាអាយុជីវិតរបស់យើងព្រោះព្រៃឈើបានស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ និងជាជំរកសត្វព្រមទាំងទប់ស្កាត់នូវការបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែប៉ុណ្ណោះ ព្រៃឈើបង្កើនប្រាក់ចំនូលតាមរយៈភ្ងៀវទេសចរណ៏ដោយលក់ជាម្ហូបអាហារ ជាវត្ថុអនុស្សាវរីយ៍ និងការដឹកជញ្ជូនភ្ញៀវមកលេងជាដើម ហើយព្រៃឈើមានប្រយោជន៍ជាច្រើនទៀត។

លោកបន្តថាអ្វីដែលសំខាន់ទិវានេះនឹងរួមចំណែកដល់ការបណ្ដុះស្មារតីបងប្អូនប្រជាពលរដ្ឋឲចេះស្រលាញ់ថែរក្សាការពារព្រៃឈើដ៏មានតម្លៃក្នុងការថែរក្សាតុល្យភាពធាតុអាកាសសម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សសត្វជីវៈចម្រុះមិនតែប៉ុណ្ណោះព្រៃឈើកាត់បន្ថយភាពងាយរងគ្រោះដែលបណ្ដាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសំដៅសម្រេចបាននូវការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងរបស់សហគមន៍មូលដ្ឋាន។

ក្នុងនោះដែរលោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវដាំដុះបន្ថែមទៀតនៅក្នុងព្រៃសហគមន៍ ការថែរក្សានិងការយកចិត្តទុកដាក់នូវកូនឈើដែលបានដាំរួច ព្រោះធនធានធម្មជាតិគឺជាជីវិតរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវមានផែនការបន្តទៀតនៅក្នុងព្រៃសហគមន៍ដើម្បីកាត់បន្ថយការកាប់បំផ្លាញនិងបង្កើនការដាំដុះឡើងវិញ ក្នុងព្រៃសហគមន៍ក្នុងការការពារធនធានធម្មជាតិនិងផ្សព្វផ្សាយពីសារៈប្រយោជន៍នៃធនធានធម្មជាតិដល់សហគមន៍ដែលពោលថា”ពលរដ្ឋម្នាក់ដាំដើមឈើមួយដើម” និង ត្រូវចូលរួមការពារព្រៃឈើទាំងអស់គ្នា ចុងក្រោយលោកសូមស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងថែរក្សាធនធានធម្មជាតិឲ្យបានគង់វង្សជារៀងរហូត។ ជាមួយគ្នានោះដែរសមាជិកសហគមន៌ក៏បានប្តេជ្ញាចិត្តចូលរួមថែរក្សាការពារអោយបានថិតថេរជានិរន្តរ៍។

ក្នុងឱកាសនោះផងដែរលោក សោម សុភ័ក្ស នាយកប្រតិបត្តិនៃអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានលើកឡើងថាសហគមន៍ព្រៃឈើឃុំស្រករថ្លុកឫស្សីបានបង្កើតឡើងនៅថ្ងៃទី៥ ខែតុលាឆ្នាំ ១៩៩៩ និងទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទតាមប្រកាសលេខ ៤៨៩ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ បានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០០៩ ដែលមានផ្ទៃដីចំនួន៦៧៥.០៩ហិកតា មានភូមិ២ បង្កើតឡើងគឺ ភូមិល្វៃ និងភូមិត្រពាំងថ្ម ស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំសមាជិកសរុបចំនួន១៩៨ គ្រួសារ។ លោកបន្តថាដោយមានការរីកចម្រើននិងមានការគាំទ្រពីអង្គការសកម្មភាពដើម្បីអភិវឌ្ឍកិច្ចសហការល្អពីអជ្ញាធរភូមិឃុំស្រុកនិងខេត្តសហគមន៍ព្រៃឈើបានបំលែងតំបន់មានសក្កានុពលភាពទៅជាកន្លែងអេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តនិងបង្កើនប្រាក់ចំណូលចូលដល់សហគមន៍តាមរយៈសេវាកម្មនានា៕

Facebook Comments
Loading...