រដ្ឋបាលខណ្ឌខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំផ្សព្វផ្សាយការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ

0
918

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌខណ្ឌព្រែកព្នៅ បានរៀបចំបើកកិច្ចប្រជុំរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទកកាយ៉ាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី៦ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងបឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលការប្រណាំងទូកប្រភេទនេះ ត្រូវធ្វើឡើងនៅបឹងតាមោគ ព្រោះថាកាលពីឆ្នាំមុនៗ ការប្រណាំងបែបនេះតែងធ្វើឡើង នៅដងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងនោះការរៀបចំក្នុងទឹកគឺខាងសហព័ន្ធកីឡាទូកកានូ​ និង រ៉ូអ៊ីង​កម្ពុជា​ ជាអ្នកទទួលខុសត្រូវ រីឯលើគោកខាងសាលារាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវ ដូចនេះក្នុងនាមយើងជាអាជ្ញាធរដែនដី ត្រូវចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ។

លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះគណៈកម្មាការរៀបចំ ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី  ដែលបានកំណត់យកទីតាំងបឹងតាមោគនេះ ធ្វើជាកន្លែងប្រកួត ប្រណាំងទូកដ៏ធំដែលជាការទាក់ភ្ញៀវទេសចរ មកកំសាន្ដ និងបង្កលក្ខណៈសប្បាយរីក​រាយដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅផងដែរ។

លោក អភិបាលខណ្ឌបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដីលោកនឹងខិតខំប្រឹងប្រែងក្នុងការការពារសន្ដិសុខសុវត្ថិភាពដល់ប្រតិភូកីឡា ដើម្បីបង្កល្ខណៈឲ្យការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ នេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។

ក្នុងនោះផងដែររដ្ឋបាលខណ្ឌព្រែកព្នៅ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ពិសេសភ្ញៀវអន្តរជាតិ សូមមកទស្សនាដោយសេរី មិនគិតប្រាក់នោះទេ ទីកន្លែងប្រណាំងក្នុងបឹងតាមោក ហើយមានទីធ្លាទស្សនាធំទូលាយ និងខ្យលអាកាសល្អថែមទៀតផង។ គួរបញ្ជាក់ថាពិធីប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទកកាយ៉ាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើកទី៦ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងបឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Facebook Comments
Loading...