ជនសង្ស័យចំនួន០៣នាក់ ត្រូវបានប៉ូលិសឃាត់ខ្លូន នៃបទល្មើស០២ករណី

0
850

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០៣នាក់ មានចំនួន០២ករណី កាលពីវេលាម៉ោង២៣និង០០នាទី ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវមហាវិថីឈ្នុះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ករណីទី០១ រក្សាទុកដោយខុសច្បាប់នូវដោយធាតុញៀន ជនសង្ស័យឈ្មោះ ជា សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារៈចាប់យក៖ ១ម៉ូតូម៉ាកសេ១០០កូរ៉េ  ព៌ណក្រហម ពាក់ស្លាកលេខភ្នំពេញ ១AH.០១២៦ ចំនួនមួយគ្រឿង។ ២.ក្រាមសថ្លាមានតម្រុយជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។  ៣.ទូរស័ព្ទចំនួន០១គ្រឿង។

ករណីទី០២ រក្សាទុកដោយខុសច្បាប់នូវសារធាត់ញៀន ក្នុងនោះជនសង្ស័យ១.ឈ្មោះ ណុច កុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមោនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២.ឈ្មោះ លីម គីមឡាយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមោនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នជាមួយជនសង្ស័យខាងលើ។សម្ភារៈចាប់យក៖១.ក្រាមសថ្លាមានតម្រុយជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង១A.៣២១៣ចំនួន០១គ្រឿង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀន នៅចំនុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈដូចខាងលើ និងធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោមជនសង្ស័យទាំង០៣នាក់ ជាលទ្ធផលវិជ្ឋមានទាំង០៣ (មានសារធាតុក្នុងទឹកនោម)។ បច្ចុប្បន្ន៖ ជនសង្ស័យចំនួន០៣នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...