សុខ សាវិន និងពុទ្ធ សំបូរ ឡើងស្វាគមន៍កីឡាករថៃមកសាកស្នៀតគុន

0
893

ភ្នំពេញ ៖ កីឡាករសុខ សាវិន អ្នកប្រដាល់នៃក្លិបប៉ែនកាក់គុនខ្មែរ កៀកស្មារជា​មួយកីឡាករជើងខ្លាំហពុទ្ធ សំបូរ អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ស្វាគមន៍កីឡាករថៃតាក់ខាជេត និងកីឡាករលីងលំ ដើម្បីសាកស្នៀតគុន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កីឡាករសុខ សាវិន ជួបកីឡាករថៃតាក់ខាជេត នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ នៅមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើតាមការសង្កេតកន្លងមក ពួកគេខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺ​ជង្គង់ និង​កែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រ​ដា​ល់លើកឡើងថា សុខ សាវិន មាន​ភាគរយ​ខ្ពស់​បំផុត ក្នុងការ​យក​ឈ្នះ​ថៃ​រូប​នេះ ព្រោះគេកំពុងឡើងកូដខ្លាំង។ ចាំមើលរវាងសុខ សាវិន និងកីឡាករថៃតាក់ខាជេត នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករពុទ្ធ សំបូរ ត្រូវជួបជាមួយកីឡាករថៃលីងលំ ក្នុងប្រភេទ​ទម្ង​ន់​៦០គីឡូក្រាម អ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេកន្លងមក តែយ៉ាងណាកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។

រីឯការប្រកួតរបស់ពុទ្ធ សំបូរ​ កន្លង​មក​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង កលល្បិច​ប្រកួត​ល្អ និង​មាន​ផ្លែ​ល្អ ហើយ​មួយទៀត សំបូរ​មាន​សមត្ថភាព​ប្រដាល់​ខ្ពស់​ថែមទៀត។ ប៉ុន្តែ ពុទ្ធ សំបូរ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើល​ស្រា​លស៊ីឡាប៉ាក់ថៃ ​បានដែរ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្នជានិច្ច។ យ៉ាងណាការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ គេ​នៅ​តែ​រំពឹងថា​ពុទ្ធ សំបូរ ជា​អ្នកឈ្នះ​ច្រើនជាងចាញ់។ ចាំមើលកីឡាករពុទ្ធ សំបូរ គេអាច​យក​ឈ្នះលើកីឡាករថៃលីងលំ ដែរឬយ៉ាងណា?៕

Facebook Comments
Loading...