ស្រ្តីជាគ្រូបង្រៀម្នាក់ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ពេលជិះម៉ូតូឆ្លងផ្លូវ

0
696

ភ្នំពេញ ៖ ស្រ្តីជាគ្រូបង្រៀម្នាក់ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ពេលជិះម៉ូតូឆ្លងផ្លូវ ដែលហេតុការណ៍នេះ បង្កឲ្យមានភ្ញាក់ផ្អើលកាលវេលាម៉ោង១និង១៥នាទីរសៀល នៅតាមផ្លូវ១៥៥កែង៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

ជនរងគ្រោះខាងលើ មានឈ្មោះឃុំ ប៉ុណ្ណាបាត់ អាយុ៥០ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ចំណែកអ្នកបើករថយន្ត មានឈ្មោះសុខវណ្ណ ចាន់រិទ្ធ អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

បើតាមប្រភពព័ត៌មានពីរកន្លែង កើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ស្រ្តីរងគ្រោះជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហម ជិះតាមផ្លូវ៤៣២ ទិសដៅពីលិចទៅកើតស្រាប់ តែមកដល់ ចំណុច កើតហេតុស្រ្តីរងគ្រោះ បានបត់ឆ្វេង បំណងទៅបង្រៀនសិស្សដែលប្រលង នៅវិទ្យាល័យទួលទំពូង ខណ:ពេលនោះ មានបុរសម្នាក់បើករថយន្តម៉ាកកាំម៉ារីហាយប្រិត តាមផ្លូវ៤៣២ ក្នុងទិសដៅពីកើត មកលិច បានជ្រុលទៅបុកម៉ូតូស្រ្តីរងគ្រោះ បណ្ដាលអោយដួលបោកក្បាលនិងថ្នល់ បណ្តាលអោយបាក់ជើងខាងឆ្វេង ភ្លាមៗនោះស្រ្តីរងគ្រោះត្រូវបានដឹកតាមរថយន្តសាមុយ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខណ្ឌចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការខណ្ឌចំការមនរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...