នាថ្ងៃនេះ សាន្ដ ប៊ុនធឿន ចេញមុខlive វីដេអូ និងផ្ញើលិខិតសុំទោសនាយឧត្តមសេនីយ៍ សៅ សុខា

0
1544

ភ្នំពេញ ៖ លោក សាន្ដ ប៊ុនធឿន ចាងហ្វាងកាសែតសំឡេងស្នេហាជាតិ នៅថ្ងៃទី២២ខែកក្កដានេះបានចេញមុខ live វីដេអូ សុំទោសផង និងថែមទាំងបានផ្ញើលិខិតសុំទោសជូន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានLive វីដេអូចោទប្រកាន់កាលពីកន្លងទៅដែលថា មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ពាក់ព័ន្ធការចាប់ខ្លួនអ្នកកាសែត និងមនុស្សសរុប៧នាក់ រឿងដីធ្លី។

បើតាមលិខិតសុំទោសរបស់លោក សាន្ដ ប៊ុនធឿន បានទទួលស្គាល់ថា ខ្លួនមិនសូវយល់ច្បាស់ អំពីការអនុវត្តច្បាប់របស់កងកម្លាំងប្រដាប់អាវុធ ហើយចាត់ទុកថា ការផ្សាយផ្ទាល់នៅលើ Facebook នេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់ របស់ស្ថាប័នកងរាជអាវុធហត្ថ ស្ថិតក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍។

លោក សាន្ដ ប៊ុនធឿន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ មានកិត្តិយសសូមជម្រាបជូននាយឧត្តមសេនីយ៍ សៅ សុខា មេត្តាជ្រាបថា ដោយមិនសូវយល់ច្បាស់អំពីការអនុវត្តច្បាប់ របស់កងកម្លាំងប្រដាប់អាវុធ ខ្ញុំបាននៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការផ្សាយផ្ទាល់ (Live Facebook) នៅលើ Page សារព័ត៌មានសម្លេងស្នេហា ជាតិ ដែលបានលើកឡើងអំពីចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួន នៅខេត្តព្រះសីហនុ ដែលជាខេត្តមួយពោរពេញដោយសក្តានុពលទេសចរណ៍ និងការវិនិយោគពីបរទេស។ ការឡាយនៅលើ Facebook របស់ខ្ញុំ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ស្ថាប័នកងរាជអាវុធហត្ថ ដែលស្ថិតក្រោមការដឹកនាំ ផ្ទាល់របស់ឯកឧត្តម ព្រមទាំងបានធ្វើឲ្យមហាជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំបាទសូមគោរពស្នើសុំទោសតាមរយៈការឡាយផ្ទាល់ជាវីដេអូ និងសរសេរលាយលក្ខ័អក្សរជាសាធារណៈ  ចំពោះកំហុសឆ្គងខ្ញុំបាទនេះ»៕

Facebook Comments
Loading...