តណ្ហាពុះកញ្ជ្រោល គ្រូពេទ្យម្នាក់ ចូលចាប់រំលោភអ្នកគ្រូពេទ្យ ដូចគ្នានៅ ក្នុងបន្ទប់ទឹក តែត្រូវចាប់ខ្លួន

0
1118

កំពង់ឆ្នាំង ៖ វេជ្ជបណ្ឌិតម្នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឈ្មោះ ហេង សេងហ៊ ត្រូវនគរបាលតាមចាប់ខ្លួន  កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះ ដែលជាគ្រូពេទ្យដូចគ្នាចោទប្រកាន់ថា ប៉ងចាប់រំលោភ នៅក្នុងបន្ទប់ទឹក តែមិនបានសម្រេច។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង  បានឲ្យដឹងថា  វេជ្ជបណ្ឌិត ដែលរងការប្តឹងពីបទប៉ងចាប់រំលោភគ្រូពេទ្យដូចគ្នានោះមានឈ្មោះ ហេង សេងហ៊  ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

តាមពាក្យបណ្តឹងនារីរងគ្រោះបានឲ្យដឹងថា នៅយប់កើតហេតុ នារីរងគ្រោះ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវលោកវេជ្ជបណ្ឌិតចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងរំលោភ ប៉ុន្តែនាងរងគ្រោះរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូតទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេកទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។លុះស្អែកឡើងនារីរងគ្រោះបាន ទៅដាក់ពាក្យបណ្តឹងប្តឹង ក្រោយមកជនសង្ស័យជាគ្រូពេទ្យ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់យកទៅសាសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

 

Facebook Comments
Loading...