បុរសម្នាក់ត្រូវបានបងប្អូនខាងប្រពន្ធប្តឹងនគរបាលឲ្យឃាត់ខ្លួនសង្ស័យ ប្រើហឹង្សាមកលើកូនប្រុសអាយុ៣ឆ្នាំរហូតដល់ស្លាប់

0
867

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានបងប្អូន ខាងប្រពន្ធប្តឹងនគរបាលខណ្ឌជ្រោយចង្វារ  ឲ្យឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដោយសង្ស័យថា ប្រើហឹង្សាទៅលើកូនប្រុសបង្កើតអាយុ៣ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវីត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា។

ការឃាត់ខ្លួនបន្ទាប់ពីឪពុកនិងម្តាយនាំសពកូនប្រុសទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ ។ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះណៃ រិទ្ធីអាយុ២២ឆ្នាំ ប្រពន្ធឈ្មោះស្រេង សុភ័ក្រ អាយុ២៨ឆ្នាំ ជាកម្មាការីនីកាត់ដេរ ស្នាក់នៅត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំណែកកូន ប្រុសដែលស្លាប់ឈ្មោះរិទ្ធី រ៉ាវី អាយុ៣ឆ្នាំ។

តាមនគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា បុរសជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមគ្រួសារ ចោទប្រកាន់ថា បានប្រើហឹង្សា ទៅលើកុមារ បណ្តាលឲ្យកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យព្រមទាំងមានស្លាកស្នាមជាំពេញខ្លួន។

មន្រ្តីនគរបាលរូបនោះបានឲ្យដឹងទៀតថា បន្ទាប់ពីមានពាក្យបណ្តឹង សមត្ថកិច្ចក៍បានឃាត់ខ្លួនឪពុកសាកសួរ និងបានរាយការណ៍ ទៅនគរបាលជំនាញចុះមកពីនិត្យ សពផងដែរ ។មន្រ្តីនគរបាលក៍បានបញ្ជាក់ថា ការស្លាប់របស់ក្មេងនោះដោយសារតែជំងឺ ហើយការឃាត់ខ្លួន បុរសជាឪពុកដោយសារតែប្រើហឹង្សារមកលើកុមារ មិនបានពាកពន្ធការស្លាប់នោះទេ។

តាមស្រ្តីឈ្មោះស្រេង សុភ័ក្រ ត្រូវជាម្តាយក្មេងបានឲ្យដឹងថាកូនប្រុស របស់ខ្លួនបានស្លាប់បាត់បង់ជីវីតនៅមន្ទីរគន្ធរបុប្ជា នៅវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមិនា បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ។

ស្រ្តីរូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួនឈឺ ប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់។ នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៣ ខែមិនា នេះកូនប្រុសក៍បានសន្លប់ ហើយខ្លួន ក៍បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ជាហើយ ត្រូវគ្រូពេទ្យឲ្យដឹងថា កូនមានជំងឺសួត រលាកបំពងក និងមានបញ្ហាខួរក្បាល ។នៅពេលសម្រាកពេទ្យរហូតដល់ម៉ោង១១យប់ក៍បានដាច់ខ្យល់ស្លាប់ក៍បាននាំទៅបុជានៅវត្តវ៉ា រិន្ទហៅវត្តព្រែកលៀប ដោយសាតែបងប្អូន មានការសង្ស័យថា ប្តីរបស់ខ្លួន វាយស្លាប់ និងមានស្នាមជាំក៍បានប្តឹងនគរបាលអោយឃាត់ខ្លួនប្តីនាងតែម្តង។

តាមបងប្អូន ខាងម្តាយ ក្មេងបានឲ្យដឹងថា កន្លងមកបុរសដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួន ឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ មិនថាតែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៍បានប្រើហឹង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង៥។ដោយមានការសង្ស័យឪពុកក្មេង ជាអ្នកវាយសម្លាប់ក៍បានប្តឹងនគរបាលឲ្យជួយស្រាវជ្រាវរកយុត្តិធម៌។ បន្ទាប់ពីឃាត់ខ្លួនបុរជាឪពុក  សាកសួរ នគរបាលខណ្ឌជ្រោយចង្វារក៍បានប្រគល់ទៅឲ្យនគរបាលខណ្ឌដង្កោវិញដើម្បីកសាងសំរឿងចាត់ការតាមច្បាប់៕

Facebook Comments
Loading...