ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ជួបកីឡាករថៃនីវវាំងច័ន្ទ ប៉ាកនផនសុរិន្ទ ខណៈកីឡាករហ៊ីម សេរី អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ជួបកីឡាករថៃគុសាក់គុនណយ ភីតឧប៊ុន ដើម្បីសាកកណ្តាប់ដៃគ្នា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
កីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយកីឡាករថៃនីវវាំងច័ន្ទ ប៉ាកនផនសុរិន្ទ នេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ មានឈ្នះចាញ់ជាមួយកីឡាករជួមុខរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯពុទ្ធ ឆាយរិទ្ធី គេជាអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការយកឈ្នះគេណាស់ព្រោះតែពុទ្ធ ឆាយរិទ្ធីគេជាអ្នកប្រដាល់ដែល មានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ការវាយមិនដកថយ ដោយសម្រុកចូលវាយគំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយរិទ្ធី គេធ្លាប់ប្រើបានផលជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយរិទ្ធី គេមានស្នៀតប្រកួតនិងផ្លែក្នុងការវាយចេញល្អគឺខ្លាំងទាំងជើងនិងកណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែគេអន់ខាងកម្លាំងស៊ុហ្វផងដែរ ហើយគូរនេះមានភាគរយហាសិបម្នាក់ប៉ុណ្ណោះ។ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះឫកីឡាករថៃនីវវាំងច័ន្ទ ប៉ាកនផនសុរិន្ទ?។
ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃគុសាក់គុនណយ ភីតឧប៊ុន វិញត្រូវបានអ្នកតាមដានលើកឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេលបច្ចប្បន្ននេះនណាក៍ទទួលស្គាល់ថា ជាកីឡាករជើងខ្លាំងវ័យក្មេង១រូប ដែលកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយរយៈពេលចុងក្រោយនេះ មានការរីកចំរើនជាងមុនច្រើនទាំងស្នៀតគុនទាំងកម្លាំងស៊ុហ្វ ពោលគឺគេហ្វឹកហាត់បានជាប់លាប់ ធានាបានក្នុងការប្រកួតប្រាំទឹកដោយគ្មានបញ្ហាអ្វីឡើយ។ ជាងនេះទៅទៀតនោះហ៊ឹម សេរី ជាអ្នកប្រដាល់ដែលឡើងប្រកួតកម្រចាញ់គូរប្រកួតណាស់ព្រោះរូបគេ ប្រកួតមិនចេះលាក់កម្លាំងនិងមានស្នៀតពិសេសដើម្បីផ្តួលដៃគូឲ្យសន្លប់ថែមទៀតផង ហើយមានបទពិសោធន៍និងតិចនិកក្នុងការប្រកួតច្រើន ជាមួយកីឡាករក្នុងស្រុកនិងកីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាចយកឈ្នះលើកីឡាករថៃគុសាក់គុនណយ ភីតឧប៊ុន ដូចការអះអាងរបស់អ្នកតាមដានកីឡាប្រដាល់កម្ពុជាដែរឬយ៉ាងណា?៕