មនុស្សរងរបួសធ្ងន់២នាក់ និងស្រាល៤នាក់ដោយសារថយន្តដឹកដីម៉ាកHYUNDAIបុករះម៉ូតូ២គ្រឿង និងPAS​S​A​​PP០១គ្រឿង

0
1080

ភ្នំពេញ ៖ មនុស្សរងរបួសធ្ងន់២នាក់ និងស្រាល៤នាក់ ដោយសារថយន្តដឹកដីម៉ាក HYUNDAI បើកបុករះម៉ូតូ២គ្រឿង និង PASSA​PP ០១គ្រឿង កាលពីវេលាម៉ោង ១៦ និង៤០ នាទី នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានដីតាកៅ លើមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឪ្យដឹងថា រថយន្តបង្កហេតុនេះម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1677 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច អ្នកបើកបរមិនស្គាលអត្តសញ្ញាណ(គេចខ្លួនពីកន្លែងកើតហេតុ) លុះមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយម៉ូតូ០២ គ្រឿង និងPASSAPP ០១គ្រឿង ទីមួយ ម៉ូតូមួយគ្រឿងម៉ាក HO​N​DA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-6285 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ជឹម សីហា ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (របួសស្រាល)។

ទីពីរ PASSAPP មួយគ្រឿងម៉ាក APE CITY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-4339 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ គង់ រស្មី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់) រួមដំណើរដោយមនុស្សពីរនាក់ (កូន) មិនទាន់ស្គាល់ឈ្មោះ (របួសស្រាល)ទីបី ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-6566 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ អុន គ្រួច ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកន្តឹប ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ( របួសធ្ងន់ ) រួមដំណើរដោយឈ្មោះ ធូ ឈីម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកន្តឹប ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ( របួសស្រាល )

ក្នុងករណីនេះបណ្តាលអោយមនុស្សរបួសធ្ងន់០២នាក់ របួសស្រាល ០៤នាក់ ខូចខាតម៉ូតូធ្ងន់ ០២គ្រឿង រថយន្តស្រាល០១គ្រឿង PASSAPP០១គ្រឿង។ ហើយក្នុងករណីនេះសមត្ថកិច្ចខណ្ឌព្រែកព្នៅប្រគល់ជូនជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការបន្ត៕

Facebook Comments
Loading...