ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ និងដើម្បីការពារសុខសុវត្ថិភាពបុណ្យជាតិ៧មករា នាពេលខាងមុខនេះ លោកជា ខេមា ដឹកនាំកម្លាំងគណបញ្ជាការឯកភាពខណ្ឌ ចំនួន៣៩នាក់ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ៥ មុខអនុវិទ្យាល័យព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅ តែងតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំរៀងរាល់យប់ មិនដែលខកខានឡើយ ដែលមានមន្ត្រីសាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ។
ជាក់សែ្តង កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ជា ខេមា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងចូលរួមសរុបចំនួន៣៩នាក់ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅគោលដៅមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ជា ខេមា បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌខណ្ឌព្រែកព្នៅ លោកនិងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀតបានដឹកនាំកម្លាំងចម្រុះសរុបចំនួន៣៩នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន ១៤នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ០៥នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន ១០នាក់ កាលពីយប់ថ្ងៃទី០៤ ខែមករា នេះ ចាប់ពីវេលាម៉ោង១៩ និង៣០នាទី រហូតវេលាម៉ោង ២០និង ៣០នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ បានចំនួន ៤០គ្រឿង រថយន្តតូចចំនួន២៥គ្រឿង។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់បានចំនួន ៣៥គ្រឿង ក្នុងនោះអត់កញ្ចក់បានចំនួន២៥គ្រឿង អាវុធឆ្លងកាត់គ្មាន គ្រឿងញៀនឆ្លងកាត់គ្មាន។
លោកអភិបាលរងខណ្ឌព្រែកព្នៅ ប្រាប់ឲ្យដឹងទៀតថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្តង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕