ភ្នំពេញ ៖ ក្រៅពីការងារពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសនានា ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ កម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ បានរួមចំណែកជួយសង្គមជាច្រើន ដូចជាឧបត្ថម្ភ សម្ភារៈស្បៀងអាហារ ប្រាក់កាស ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ជួយសិស្សសាលា និងចាស់ជរាឆ្លងថ្នល់ជារៀងរាល់ថ្ងៃ និងការងារសង្គមជាច្រើនទៀត ដែលនេះបង្ហាញថា កងកម្លាំងគឺជាកូនចៅប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា៕
Facebook Comments
Loading...