ជនសង្ស័យចំនួន០២នាក់ ត្រូវបានកំលាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនបានពីបទពាក់ពន្ធ័នូវសាធាតុញៀនដោយខុសច្បាប់

0
1608

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ត្រូវបានកំលាំងល្បាត អាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការពួនស្ទាក់និងឃាត់ខ្លួនបាន ពីបទ(ពាក់ពន្ធ័នូវសាធាតុញៀនដោយខុសច្បាប់) កាលពីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥មុខឃ្លាំងស្តុបសាំងSOKIMEX ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១ឈ្មោះមិន ថា ហៅហើម ភេទប្រុសអាយុ២៨ឆ្មាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិ សំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ និងទី២ឈ្មោះអឿន ប៉េងស្រៀ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិ សំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

វត្ថុតាងដកហូតបានម្សៅក្រាមព៌ណសថ្លាចំនួន០៤កញ្ចប់តូច ២ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់សេ125ព៌ណខ្មៅ ផលិតឆ្នាំ2012 គ្មានកាងក្រោយ គ្មានកាបាំង គ្មានកុងទ័រ ពាក់ស្លាកលេខ1BJ-6200ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកំលាំងល្បាតអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការល្បាតតាមគោលដៅរបស់ខ្លួន រំពេចនោះក៍ប្រទះឃើញជនសង្ស័យពីរនាក់ខាងលើ ហើយបានហៅឲ្យឈប់រួចឆែកឆេក៍ឃើញម្សៅក្រាមព៌ណសថ្លាចំនួន០៤កញ្ចប់តូច ហើយកម្លាំងល្បាតក៍បានឃាត់ខ្លួនភ្លាមៗតែម្តង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...