សាហាវមែនរថយន្តធុនធំមួយគ្រឿងមានដាក់សញ្ញាCIMC បានបើកគៀរថយន្ត និងម៉ូតូ ហើយបានទាញដំបងមក វាយភាគីខាងរថយន្តរងគ្រោះថែមទៀត

0
1176

ភ្នំពេញ ៖ ជាទង្វើរដ៏សាហាវមួយ និងជាករណីប្រមាថអាយុជីវិតអ្នកដទៃ ដែលបើកបរ រថយន្តធុនធំមួយគ្រឿង មានដាក់សញ្ញា CIMC បានបើកគៀរថយន្ត និងម៉ូតូ គេហើយ ព្យាយាមបើករត់ ព្រមទាំងបានទាញដំបងមក វាយភាគីខាងរថយន្តរងគ្រោះថែមទៀតផងហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម៉ោងប្រមាណ៦ល្ងាច នៅចំណុចស្តុបក្លោងទ្វារវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវ ហានណូយ មានរថយន្តធន់ធ្ងន់មួយគ្រឿង សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-4993 និងមានបិទ Logo CIMC។

ក្នុងហេតុការណ៍បើករត់គេចនោះ ទាំងរថយន្តខ្លួនជារថយន្តធំផង ជាមួយនិងល្បឿនយ៉ាងលឿន ដោយមិនខ្វល់ពីអ្នកដទៃ ដែលធ្វើដំណើរនៅលើផ្លូវជាមួយគ្នា យ៉ាងព្រហើន។ នៅក្នុងសារ របស់ជនរងគ្រោះម្នាក់ បានបង្ហោះលើបណ្តាញសង្គមហ្វេសបុកថា “នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម៉ោងប្រមាណ៦ល្ងាច នៅចំណុចស្តុបក្លោងទ្វារវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវ ហានណូយ មានរថយន្តធន់ធ្ងន់មួយគ្រឿង សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-4993 និងមានបិទ Logo CIMC បានបើកមកកៀឡានរបស់ខ្ញុំហើយ ព្យាយាមបើករត់បានកៀម៉ូតូមួយគ្រឿងទៀតដួល ហើយព្យាយាមបើក រត់រហូតដល់ទឹកដីសង្កាត់ ឃ្មួញផ្លូវបត់ឡើងទៅឈូកវ៉ា វិញ ក៏បានឈប់ឡាន តៃកុងឡាន ដ៏ព្រហើនរូបនោះ បានទាញដំបងពីលើឡានបំណងមកវ៉ៃខ្ញុំទៀត។ (ខ្ញុំសូមសំណូមពរអោយក្រុមហ៊ុនCIMC នេះមានវិធានការទៅលើអ្នកបើកបររបៀបនេះផង) នឹងសូមសំណូមពរដល់អជ្ញាធរមានសម្ថកិច្ចទាំងអស់មេត្តាពិនិត្យចាត់វិធានការលើកពួកនេះផងបើមិនចឹងទេមិនដឹងថាមានមនុស្សប៉ុន្មានអ្នកដែរត្រូវស្លាប់ដោយសារការធ្វេសប្រហែលរបស់ពួកវា។

សូមបញ្ជាក់ថា ការបង្កគ្រោះថ្នាក់ដោយរងយន្តធុនធំ នៅតែកើតមាន ដោយមានអ្នករងរបួសធ្ងន់ រហូតដល់ស្លាប់ផងដែរ បើទោះបីជាមានបទបញ្ជា ការហាមឃាត់ នូវប្រភេទរថយន្ត ធុនធំ មួយចំនួន មិនអោយចូលក្រុង តាមពេលម៉ោងកំណត់ណាមួយក៏ដោយ៕

Facebook Comments
Loading...