បុរសម្នាក់ត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

0
988

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាក HONDA PCX ត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យ រងរបួសធ្ងន់កាលពីវេលាម៉ោង ១៨និង៣០នាទី ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខស្ថានីយ៍បូមទឹកទួលសំពៅ លើផ្លូវទំនប់កប់ស្រូវ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តមិនស្គាល់ម៉ាក (គេចខ្លួនពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ) ធ្វើដំណើរលើផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AA-0414 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ជាន ទ្រី ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិតាំងឬស្សី ឃុំរកាចន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងរបួសធ្ងន់។

ក្នុងករណីនេះបណ្តាលអោយម៉ូតូខូចខាតធ្ងន់ ០១គ្រឿង របួសមនុស្សធ្ងន់ ០១នាក់។ មូលហេតុបណ្តាលមកពីរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុករងចាំស្រាវជ្រាវបន្ត៕

Facebook Comments
Loading...